(ភ្នំពេញ)៖ សម្រាប់ដើមឆ្នាំ ២០១៩ នេះ គេសង្កេតឃើញ មានតារាចម្រៀង និងតារាសម្ដែងជាច្រើន បានទៅដើរលំហែកាយ នៅបណ្ដាប្រទេសផ្សេង យ៉ាងសប្បាយរីករាយ ក្នុងនោះ តារាសម្តែងស្រីវ័យក្មេង មានប្រជាប្រិយភាព និងជាប់ឈ្មោះ​ជា រាជនីក្រមា កញ្ញា មាន សូនីតា ក៏បានធ្វើដំណើរ ដើរលេងនៅក្រៅប្រទេស ជាញឹកញាប់ផងដែរ ខណៈថ្មីៗនេះ នាងបានទៅដើរកម្សាន្ត នៅលើ​កោះបាលី ក្នុងទឹកដី​ប្រទេសឥណ្ឌូនេស៊ី មិនឲ្យចាញ់តារាដទៃ​។

ជាក់ស្តែង ចូលឆ្នាំថ្មី២០១៩ភ្លែត តារាស្រីរូបនេះ បានធ្វើដំណើរទៅកោះបាលី ដែលជាកោះមួយល្បីបំផុត នៅប្រទេស​ឥណ្ឌូនេស៊ី ក្នុងនោះ​កញ្ញា មាន សូនីតា ក៏មិនភ្លេច​ក្នុងការផ្ដិតយក ទេសភាពយ៉ាងស្រស់ស្អាត គួរឲ្យចង់គយគន់ ពីកោះបាលី បូករួមនឹង​សម្រស់ស្រស់ស្អាត បែបធម្មជាតិរបស់នាង នៅលើទឹកដីឥណ្ឌូនេស៊ី និងគួរឲ្យក្នាញ់​របស់ កញ្ញា មាន សូនីតា កាន់តែធ្វើឲ្យតារាស្រីរូបនេះ រឹតតែគួរឲ្យស្រឡាញ់ និងទាក់ទាញ​។

តាមរយៈរូបភាព ដំណើរកម្សាន្ត របស់កញ្ញា មាន សូនីតា ដែលនាងបានបង្ហោះចូលក្នុង បណ្ដាញសង្គម ទោះបីជាមិនបង្ហាញ ពីភាពសិចស៊ី​ក៏រាជនីក្រមា រូបនេះ ស្រស់ស្អាតខ្លាំង ជាមួយនឹងស្នាមញញឹម យ៉ាងស្រស់ស្រាយ​។ អ្នកគាំទ្រ ក៏ដូចជាទស្សនិក បានកោតសរសើរ នូវសម្រស់​ដ៏ស្រស់ស្អាត ជាពិសេស​មានបុរសមិនតិចអ្នកនោះទេ ដែលលង់សម្រស់ដ៏ស្រស់ផូរផង់ របស់តារាស្រីរូបនេះ​។

គួរបញ្ជាក់ថា កញ្ញា មាន សូនីតា ជាតារាស្រី មួយដួងដែ​លជារឿយៗ នាងតែងតែ​ចេញទៅ ធ្វើដំណើរកម្សាន្ត នៅក្រៅប្រទេសជាបន្តបន្ទាប់ ពីមួយឆ្នាំទីមួយឆ្នាំ ហើយនាង តែងតែពាំនាំទិដ្ឋភាព​ស្រស់ស្អាត និងប្លែកៗ​ ជាច្រើនគួរឲ្យចាប់អារម្មណ៍ តួយ៉ាងដូចជា​ទេសភាព នៅលើកោះបាលីនេះផងដែរ​៕