(ភ្នំពេញ)៖ សម្រាប់ឆ្នាំថ្មីនេះ ក្រុមហ៊ុន ស៊ី.ភីខេមបូឌា ប្រារព្ធកម្មពិធីនៃភាពជោគជ័យ និងថ្លែងអំណរគុណដល់អតិថិជន ដែលចូលចិត្តទស្សនាកុននៅរោងភាពយន្ត មេជើរស៊ីនេផ្លិច (Major Cineplex) ដោយរៀបចំការលេងហ្គេមកម្សាន្ត ដើម្បីទទួលបានសំបុត្រកុន និងរួមមានការភ្លក្សផលិតផលរបស់ខ្លួន ចាប់ពីថ្ងៃទី២៩ខែធ្នូឆ្នាំ២០១៨ រហូតដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩។ ក្រុមហ៊ុន ស៊ី.ភីខេមបូឌា បានទទួលភាពជោគជ័យ ក្នុងការផ្សព្វផ្សាយផលិតផលអាហាររបស់ខ្លួន ជាពិសេសសាច់ក្រកដែលលក់ក្នុងរោងភាពយន្ត Major Cineplex ផ្ទាល់តែម្តង។
ដើម្បីចូលរួមលេងហ្គេម នៅក្នុងកម្មវិធីនោះ អតិថិជនគ្រាន់តែបង្ហាញវិក័យប័ត្រ ដែលទទួលបានបន្ទាប់ពីទិញសាច់ក្រក ពីរោងភាពយន្ត Major Cineplex ទៅកាន់ក្រុមការងារ នៅក្នុងស្តង់ស៊ី.ភី។ អ្នកឈ្នះពីគ្រប់ដំណាក់កាល នឹងទទួលបានសំបុត្រកុន ដោយឥតគិតថ្លៃជាច្រើនដូចជា កាត Movie Gold Cards សំបុត្រ VIP សំបុត្រកុន 4DX សំបុត្រកុន 3D និង 2D។
លោក Thanachit Sriboonlue អគ្គនាយករងផ្នែកពាណិជ្ជកម្មចំណីអាហារ បានថ្លែងថា «យើងសូមថ្លែងអំណរគុណដល់អតិថិជន ដែលចូលចិត្តទស្សនាកុនទាំងអស់ ដែលតែងតែគាំទ្រផលិតផលសាច់ក្រក ស៊ី.ភី របស់ពួកយើង។ ពួកយើង ទទួលបានមតិវិជ្ជមានពីអតិថិជនយ៉ាងច្រើន ក៏ដូចជាការគាំទ្រយ៉ាងខ្លាំងលើគុណភាព និងរសជាតិរបស់ផលិតផលពួកយើង»។
លោក Thanachit បានបន្ថែមថា «សម្រាប់ឆ្នាំថ្មីនេះ ពួកយើងចង់ចូលរួមអបអរភាពជោគជ័យរបស់យើង ជាមួយអតិថិជនដែលចូលចិត្តទស្សនាកុន ដោយផ្តល់ភាពសប្បាយរីករាយ ក្នុងការទស្សនាជាមួយនឹងការពិសារសាច់ក្រក ស៊ី.ភីនៅពេលកំពុងទស្សនា»។
លោក អ៊ុន រ៉ាវីត ដែលបានឈ្នះរង្វាន់សំបុត្រកុន 4DX បាននិយាយថា «វាពិតជាពិសេសមែន! ខ្ញុំចូលចិត្តមើលកុន និងញុំាសាច់ក្រករបស់ក្រុមហ៊ុនស៊ី.ភីណាស់។ ថ្ងៃនេះ ខ្ញុំគ្រាន់តែមកចូលរួមលេងហ្គេមកម្សាន្ត ហើយក៏ឈ្នះសំបុត្រកុនតែម្តង»។
ដោយឡែក កញ្ញា គុណចន្ទសុភាតា ដែលបានកំពុងកាន់សាច់ក្រករបស់ក្រុមហ៊ុនស៊ី.ភី ញុំានៅក្នុងដៃ បាននិយាយថា «ជាធម្មតា ខ្ញុំតែងតែទិញសាច់ក្រករបស់ក្រុមហ៊ុនស៊ី.ភី មុនពេលចូលមើលកុន ហើយឥឡូវពួកយើងទទួលបានសំបុត្រកុន ដោយឥតគិតថ្លៃនៅក្នុងកម្មលេងកម្សាន្តនេះ។ ហ្គេមហ្នឹង គឺស្រួលលេងមែនទែនហើយសប្បាយទៀត ហើយក៏ងាយឈ្នះសំបុត្រកុនដែរ។ អរគុណ ស៊ី.ភី»។
កុំភ្លេចចូលរួមលេងហ្គេមកម្សាន្ត ក្នុងកម្មវិធីនេះ! កម្មវិធីកម្សាន្តនេះផងដែរ នឹងប្រារព្ធធ្វើឡើងរយៈពេល៤សប្តាហ៍។ អ្នកទាំងអស់គ្នាអាចរកស្តង់របស់ក្រុមហ៊ុន ស៊ី.ភី បាននៅខាងមុខរោងភាពយន្ត Major Cineplex ផ្សារទំនើប AEON II នៅថ្ងៃទី២៩-៣០ខែធ្នូឆ្នាំ២០១៨ និងថ្ងៃទី៥-៦ខែមករាឆ្នាំ២០១៩ ផ្សារទំនើប AEON I នៅថ្ងៃទី១៩-២០ខែមករាឆ្នាំ២០១៩ និង ផ្សារសូរិយា សេនធ័រ ភ័នធ៍ នៅថ្ងៃទី២៦-២៧ ខែមករាឆ្នាំ២០១៩។
សូមបញ្ជាក់ថា សម្ព័ន្ធក្រុមហ៊ុន ចារើនភោគផាន់អាហារចំកាត់ (CPF) គឺជាសម្ព័ន្ធក្រុមហ៊ុនមួយ ដែលឈានមុខគេផ្នែកកសិឧស្សាហកម្ម និងចំណីអាហារ ដែលដំណើរការអាជីវកម្មជាលក្ខណៈ បែបបណ្តាញបែកចែកសាខា និងបានដំណើរការអាជីវកម្មនៅ១៦ប្រទេស ជុំវិញពិភពលោក ដែលមានការនំាចេញពីប្រទេសថៃ ទៅកាន់ប្រទេសផ្សេងៗ ជាង៣០ប្រទេស សម្រាប់ផ្តត់ផ្គង់ដល់អ្នកបរិភោគជាង៤ពាន់លាននាក់ ជុំវិញពិភពលោក៕