(បរទេស)៖ ក្នុងអំឡុងពេលផ្តល់បទសម្ភាសន៍មួយនៅក្នុងកម្មវិធី Today របស់ BBC នៅឯទីក្រុងឡុងដ៍ តារាសម្តែងនិងសកម្មជន ដ៏ល្បីរូបនេះត្រូវបានគេសួរថា តើនាងនឹងពិចារណាចូលរួមក្នុងឆាកនយោបាយ? ត្រូវបានតារាស្រីរូបនេះឆ្លើយទាំង អស់សំណើចថា បើសិនអ្នកសួរខ្ញុំកាលពី២០ឆ្នាំមុន។ ប៉ុន្តែនាងមានចម្លើយធ្ងន់ធ្ងរជាងនេះ ។ Angelina និយាយថា "ខ្ញុំនឹងទៅកន្លែងដែលខ្ញុំត្រូវការ។ ក្នុងនាមជាបេសកជនពិសេសទៅកាន់ភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជា ជាតិ។

បច្ចុប្បន្នខ្ញុំស្មោះត្រង់នឹងធ្វើអ្វីដែលខ្ញុំគិតថាពិតជាអាចផ្លាស់ប្តូរបានហើយពេលនេះខ្ញុំអាចធ្វើការជាមួយភ្នាក់ងារ អង្គការសហប្រជាជាតិដែលជាភារកិច្ចសំខាន់បំផុតដើម្បីធ្វើកិច្ចការដោយផ្ទាល់ជាមួយមនុស្សដែលរងគ្រោះ" ។
ជាមួយសមត្ថភាពក្នុងការធ្វើការជាមួយរដ្ឋាភិបាលនិងយោធា Angelina និយាយថា នាងអាចធ្វើបានច្រើនហើយអ្វីៗ អាចនឹងមានការផ្លាស់ប្តូរនាពេលអនាគត។ នៅពេលដែល Webb និយាយត្រង់ៗថា លោកនឹងដាក់នាងទៅក្នុងបញ្ជី អ្នកប្រជាធិបតេយ្យដែលកំពុងឈរឈ្មោះបោះឆ្នោតនៅឆ្នាំ២០២០នោះ Angelina បង្ហាញស្នាមញញឹមហើយនិយាយ "អរគុណ" ទៅកាន់ពិធីកររូបនេះផងដែរ។

មនុស្សជាច្រើនមិនបានគិតថា វាជារឿងលេងសើចទេដោយពួកគេលើក ឡើងថា រឿងចុងក្រោយដែលអាមេរិកត្រូវការគឺតារាល្បីមួយទៀតដើម្បីក្លាយជាប្រធានាធិបតី រីឯខ្លះទៀតយល់ថា
Angelina នឹងទទួលបានសម្លេងឆ្នោតប្រសិនបើនាងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២០។