(ភ្នំពេញ)៖ តារាសម្ដែង ប្រុសដ៏មានប្រជាប្រិយភាព និងជាគូស្នេហ៍តារាសម្ដែង កញ្ញា ស៊ិន យូប៊ីន លោក ខាត់ វ៉ៃហាំង កាលពីម្សិលមិញនេះ ពោលគឺថ្ងៃទ ២៨ ខែធ្នូ លោកបានទទួលនូវពានរង្វាន់ កិត្តិយស ពានរង្វាន់ជ័យលាភី «តារាសម្តែងឆ្នើមប្រចាំឆ្នាំ ២០១៨» «Popular movie star of the year 2018» ក្រោយពេលដែលតារាប្រុស សង្ហារូបនេះ បានចូលរួមសម្តែង ក្នុងខ្សែភាពយន្ត រឿង «អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ» ដែលជារឿង ទទួលបានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន ។

ដោយតារាសម្ដែង រូបនេះ បានឲ្យដឹងតាមរយៈទំព័រហ្វេសប៊ុក ផ្លូវការរបស់ខ្លួនថា ខ្ញុំបាទ ខាត់ វ៉ែហាំង សូមថ្លែងអំណរគុណ ចំពោះគ្រប់កម្លាំងចិត្តដែលប្រិយមិត្ត ក៏ដូចជា Fan Club ទាំងអស់ បានផ្តល់ចំពោះ ខ្ញុំបាទតាមរយៈការចូលរួម បោះឆ្នោតគាំទ្រ នាំមកនូវពានរង្វាន់កិត្តិយស ពានរង្វាន់ជ័យលាភី «តារាសម្តែងឆ្នើមប្រចាំឆ្នាំ ២០១៨ Popular movie star of the year 2018» ដ៏មានអត្ថន័យនេះ ពីសំណាក់ ចូលរួមសម្តែងភាពយន្តរឿង «អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ» ។

ជាមួយគ្នានេះ លោក ក៏បានថ្លែងអំណរគុណ ចំពោះ «ផលិតករ អ្នកដឹកនាំរឿង តារាសម្តែង និងក្រុមការងារនៃរឿង អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ គ្រប់ៗរូបដែលផ្តល់ឱកាស និងកិច្ចសហការ ដ៏កក់ក្តៅ នាំមកនូវពានរង្វាន់ ជ័យលាភីនេះ ព្រមទាំងមិនអាច បំភ្លេចបានគឺកម្លាំងចិត្ត ពីសំណាក់ដៃគូដ៏ ស្មោះស្ម័គ្រ នៃខ្ញុំបាទដែលតែងតែនៅក្បែរជាជំនួយការគ្របពេលវេលា»

គួរបញ្ជាក់ផងដែរថា កាលពីរឆ្នាំ ២១០៧កន្លងទៅ ពានរង្វាន់ តារាសម្ដែងឆ្នើមប្រចាំឆ្នាំ គឺបានទៅលើតារាសម្ដែង អ្នកនាង សុខ សោម៉ាវត្តី ខណៈដែលពានតារាសម្ដែងឆ្នើម ប្រចាំឆ្នាំ ២១០៨​ គឺបានទៅលើតារា សម្ដែង លោក ខាត់ វ៉ៃហាំង៕