(ក្រុងឡុងដ៍)៖ អ្នកចាត់ការទូទៅនៃក្លឹបបាល់ទាត់តោខៀវ Chelsea លោក Mauricio Sarri បានលើកឡើងថា វាដល់ ពេលហើយសម្រាប់កីឡាករខ្សែប្រយុទ្ធ Eden Hazard ក្នុងការសម្រេចចិត្តថាទៅ ឬនៅ ខណៈរូបលោកកំពុងតែដោះ ស្រាយរឿងនេះ។

គ្រូបង្វឹកជនជាតិអ៊ីតាលី ដែលបានលាឈប់ដឹកនាំក្លឹប Napoli មកកាន់ Chelsea នារដូវកាលឆ្នាំ២០១៨-២០១៩ នេះ បានថ្លែងប្រាប់ BBC តារាឆ្នើមប្រចាំតោខៀវ Hazard ត្រូវបានទាក់ទងក្នុងការផ្ទេរទៅកាន់ក្លឹបយក្សអេស្ប៉ាញ ក្នុងរដូវ កាលដោះដូរកីឡាករនាខែមករា ឆ្នាំ២០១៩ខាងមុខ ស្របពេលដែលខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំក្នុងក្រុមជម្រើសជាតិប៊ែលហ្ស៊ិករូបនេះ មិនទាន់ធ្វើការសមេ្រចចិត្តនៅឡើយ។

យ៉ាងណាក៏ដោយ Hazard ដែលរកបាន ២គ្រាប់ពេលជួយ Chelsea យកឈ្នះម្ចាស់ផ្ទះ Watford ២-១ កាលពីរាត្រី ពុធបានបង្ហើបថា រូបគេចង់ក្លាយជា Legend នៅក្នុងក្លឹបតោខៀវ Chelsea ក្នុងខណៈកិច្ចសន្យាចាស់របស់គេនឹងផុត សុពលភាពនៅកីឡដ្ឋាន Stamford Bridge ដល់ឆ្នាំ២០២០ខាងមុខ។

សូមរំលឹកថា Eden Hazard បានមកចូលរួមលេងជាមួយក្រុមអង់គ្លេស តោខៀវ Chelsea ក្នុងអំឡុងឆ្នាំ២០១៣ បន្ទាប់ពីចាកចេញពីក្របខណ្ឌ Ligue 1 របស់បារាំង ក្នុងក្លឹប Lille៕