(ភ្នំពេញ)៖ នារាត្រីកម្មវិធីសម្ពោធផលិតផល យូមិ ខូឡាជេន នៅ ណាហ្គាវើល នៅយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ គេសង្កេតឃើញថា មានអ្នកសិល្បៈ ជាច្រើនចូលរួមមាន៖ ទាំងតារាល្បីៗ ក្នុងក្រុម Dara Entertainment ហើយនៅក្នុងនោះគេសង្កេតឃើញមាន អ្នកបង្ហាញម៉ូដម្នាក់ ដែលលេចធ្លោជាងគេ នោះគឺ កញ្ញា អ៊ន ស្រីលីន ជា Brand Ambassador ផលិតផល យូមិ ខូឡាជេន និងជាក្មួយស្រីរបស់តារាសម្តែង អ្នកនាង ចរិយា ពេជ្រ ផងដែរ។
សម្រស់ស្រស់ស្អាតរបស់ brand Ambassador កញ្ញា អ៊ន ស្រីលីន បានធ្វើឲ្យអ្នកចូលរួមម្មវិធី មានការចាប់អារម្មណ៍ខ្លាំង ទៅលើរូបសម្រស់ សម្បុរស្បែកសរភ្លឺស្រស់ស្អាត មិនចាញ់អ្នកសិល្បៈនោះទេ។ ព្រោះថា កញ្ញាបានបង្ហាញវត្តមានជាមួយរ៉ូបរាត្រី ស្រមោលសរ យ៉ាងលេចធ្លោដើរម៉ូដ នៅក្នុងកម្មវិធីសម្ពោធផលិតផល និងការបង្ហាញម៉ូដ Big Fashion Show មានសុទ្ធតែតារាប្រុសស្រីល្បីៗ ជាច្រើនចូលរួម នៅក្នុងការដើរម៉ូដនេះ។
សូមជម្រាបផងដែរថា ការបើកសម្ពោធផលិតផល យូមិ ខូឡាជេន នេះគឺជាផលិតផល ដែលជួយឲ្យសម្រស់ស្រស់ស្អាតផលិតផល ផ្សំឡើងពីជាតិខូឡាជេន គ្លូតា ហើយនិងខ្លាញ់ត្រី នៅបាតសមុទ្រ និងលាយបញ្ចូលផ្លែឈើច្រើនមុខទៀត ដែលជួយឲ្យសម្រស់ស្រស់ស្អាត ក្មេងជាងវ័យ សាច់សរភ្លឺរលោង បំបាត់អាការៈឈឺឆ្អឹងខ្នង ថែមទៀតផង៕