(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ បវកញ្ញាអាមេរិក ២០១៨ នាង Sarah Rose Summers បានបង្ហាញវត្តមានគួរឲ្យភ្ញាក់ផ្អើលនៅ លើទឹកដី ប្រទេសកម្ពុជា ខណៈដែលមួយរយៈកន្លងមក នាងធ្លាប់បានសន្យាថា និងមកលេងប្រទេសកម្ពុជា ក្នុងពេលឆាប់ៗនេះ យ៉ាងណាមិញ នេះជាការបង្ហាញវត្តមាន នៅលើទឹកដីកម្ពុជា ពីសំណាក់បវរកញ្ញាចក្រវាលអាមេរិក ដូចតាមការសន្យារបស់ខ្លួនហើយ។ ក្នុងនោះផងដែរ ចំពោះការបង្ហាញវត្តមាន នៅកម្ពុជា របស់បវកញ្ញាអាមេរិក គេសង្កេតឃើញ មានការចាំទទួលស្វាគមន៍ យ៉ាងកក់ក្ដៅបំផុត ពីសំណាក់បវរកញ្ញាកម្ពុជា កញ្ញា រឿន ណាត ទោះបីជាពេលកន្លងមក អ្នកទាំងពីរ ធ្លាប់មាន រឿងយល់ច្រឡំរវាងគ្នា បន្តិចបន្តួចក្ដី។
ជាមួយគ្នានេះ ចំពោះការជួបជុំគ្នា ជាថ្មីនេះ នៅលើទឹកដីកម្ពុជា បានធ្វើឲ្យបវកញ្ញា រឿន ណាត បានបង្ហាញនូវអារម្មណ៍រំភើប ក៏ដូចជាបង្ហាញនូវស្នាមញញឹម យ៉ាងស្រស់ស្អាត ព្រមទាំងធ្វើការស្វាគមន៍យ៉ាងកក់ក្តៅ ជាក្រៃលែង ទៅកាន់បវកញ្ញាអាមេរិក នាង Sarah Rose Summers ដើម្បី ធ្វើឲ្យចំណងមិត្តភាព រវាង បវរកញ្ញា ទាំងពីរ មានលក្ខណៈកាន់តែប្រសើរឡើង ។ អ្វីដែលកាន់តែពិសេសទៅទៀតនោះ បវរកញ្ញា កម្ពុជា កញ្ញា រឿន ណាត នឹងមានគម្រោង ជូនបវរកញ្ញា សហរដ្ឋអាមេរិក ដើរកម្សាន្តតាមរមណីយដ្ឋាន ប្រវត្តិសាស្ត្រ និង ធម្មជាតិសំខាន់ៗ ជាច្រើនក្នុងប្រទេសកម្ពុជាថែមទៀតផង។
យ៉ាងណាមិញ សម្រាប់បវរកញ្ញា សហរដ្ឋអាមេរិក នាង Sarah Rose Summers ក៏បានបង្ហាញអារម្មណ៍ រំភើបយ៉ាងខ្លាំងផងដែរ ក្នុងការមកកាន់ ក៏ដូចជាធ្វើដំណើរកំសាន្ត នៅប្រទេសកម្ពុជាជាលើកដំបូង នេះផងដែរ៕