(ភ្នំពេញ)៖ ម្ចាស់បទ «ប្តី៦៩» លោក ហៃណា ក្រោយពីបាត់មុខមួយរយៈ ពេលនេះបានបង្ហាញវត្តមាន និងចេញបទចម្រៀងថ្មីទៀតហេីយ ដែលអាចនិយាយបានថាបទចម្រៀងនេះ កាន់តែទាក់ទាញនិងផ្ទុះជាងមុនទៅទៀត។
មួយរយៈនេះតារាចម្រៀងលោក ហៃណា បានឃ្លាតឆ្ងាយការងារសិល្បៈក៏ដូចជាចេញនូវបទចម្រៀងថ្មី ដែលធ្វេីឲ្យទស្សនិកជនរង់ចាំមេីលបទថ្មីរបស់លោក ។ ហេីយពេលនេះលោកបានសម្រេចងាកមកចាប់ផ្តេីមជាថ្មី ដោយចេញបទចម្រៀងថ្មីក្តៅៗ គឺបទ «ចេះក្បត់ទេីបស្ទាវ»។
លោក ហៃណា បានធ្វេីឲ្យទស្សនិកជនភាគច្រេីនស្គាល់លោកតាមរយៈ បទ «ប្តី៦៩» ដែលបទចម្រៀងនេះទទួលបានការគាំទ្រច្រេីន ហេីយក៏ចាក់ចំបេះដូងទស្សនិកជនច្រេីនដែរ ព្រោះថាបទចម្រៀងនេះ និយាយពីមនុស្សប្រុសស្រលាញ់ប្រុស ហេីយធ្វេីបាបទឹកចិត្តភរិយា បទចម្រៀងបែបមនោសញ្ចេតនា និងកំសត់តាំងពីចាប់ផ្តេីមរហូតដល់ចប់នេះ គឺមានការគាំទ្រច្រេីន៕