(សុខភាព)៖ អ្នកបានដឹងខ្លះហើយពីការហ្វឹកហាត់នានា ដើម្បីស្រក់ទម្ងន់។ ប៉ុន្តែ តើអ្នកដឹងទេថា របបអាហារ និងផែនការសម្រកទម្ងន់ភាគច្រើន មិនរហ័ស និងមិនមានប្រសិទ្ធភាពដូចការសន្យានោះទេទេ។ ប្រសិនបើអ្នកព្យាយាមទម្លាក់ទម្ងន់ឲ្យបានលឿន គន្លឹះពីរបីខាងក្រោមនេះ គឺអាចទុកចិត្តបាន ហើយធ្វើឲ្យអ្នកងាយស្រួលសម្រកទម្ងន់បានយ៉ាងរហ័ស។

១. កត់ត្រពីអ្វីដែលអ្នកញ៉ាំសម្រាប់មួយសប្តាហ៍ នោះអ្នកនឹងស្រកទម្ងន់ ការសិក្សាបានរកឃើញថា អ្នកដែលកត់ត្រា និងកំណត់ម្ហូបអាហារត្រឹមត្រូវ វាធ្វើឲ្យអ្នកញ៉ាំអាហារតិចជាង ធម្មតា ១៥ ភាគរយ។ ការសិក្សានៅសកលវិទ្យាល័យ North Carolina បានរកឃើញ ថាមនុស្សម្នាមានទំនោរក្នុងការទទួលទាន ១១៥ កាឡូរីបន្ថែមនៅថ្ងៃចុងសប្តាហ៍ ជាពិសេស ជាតិអាល់កុល និងខ្លាញ់។ ដូច្នេះ ការកំណត់ និងកត់ត្រាអ្វីដែលអ្នកញ៉ាំ អាចជួយឲ្យអ្នកភ្ញាក់ខ្លួន ហើយមិនញ៉ាំលើសពីអ្វីដែលអ្នកកំណត់។

២. ស្វែងរកមិត្តភក្ដិសម្រកទម្ងន់ដូចគ្នា ការសិក្សាមួយរបស់សាកលវិទ្យាល័យ University of Vermont បានរកឃើញថា មិត្តភក្តិសម្រកទម្ងន់ដូចគ្នា អាចជួយរក្សាទម្ងន់របស់អ្នកមិនឲ្យឡើង។ អ្នកស្រាវជ្រាវបានធ្វើតាមអ្នកស្ម័គ្រចិត្តអស់រយៈពេល ១៨ ខែ។ អ្នក និងមិត្តភក្តិដែលស្រកទម្ងន់របស់អ្នក អាចចែករំលែកព័ត៌មាននានា ដូចជាវិធីសម្រក និងលើកទឹកព្រមទាំងជួយអ្នក ដើម្បីបញ្ចុះទម្ងន់ដោយមិនធ្វើលំហាត់ប្រាណ។

៣. មុន និងបន្ទាប់ពីញ៉ាំអាហារពេលព្រឹក សូមញ៉ាំទឹក អោយបានទៀងទាត់​។ ក្រោយពីញ៉ាំរួច ចូរញ៉ាំទឹក៕