(ភ្នំពេញ)៖ កម្មវិធីប្រឡងប្រកួតប្រជែងសម្រស់ សមត្ថភាព និងទេពកោសល្យ លំដាប់ថ្នាក់ ពិភពលោក «Miss Universe» ឆ្នាំ២០១៨ ​បានប្រព្រឹត្តឡើង អស់​រយៈពេល​ច្រើន​ថ្ងៃ និង ច្រើន​សប្តាហ៍​រួចមក ខណៈដែរ ការប្រកួត​​វគ្គ​ផ្តាច់ព្រ័ត្រ​ ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​បាងកក នា​ព្រឹក​ថ្ងៃទី ១៧ ខែធ្នូ ២០១៨ នេះ។ យ៉ាងណាមិញ ក្រោយ​ឆ្លង​កាត់​ការ​ប្រកួត​ប្រជែង​ ដ៏​ស្វិត​ស្វាញ​ ទីបំផុត គេបានរកឃើញ ម្ចាស់ជ័យលាភី គ្រងមកុដ «Miss Universe» ហើយដោយបានទៅលើ បវរកញ្ញាតំណាងជាតិ មកពីប្រទេសហ្វីលីពីន នាង Catriona Gray ដោយយក​ឈ្នះ​បេក្ខនារី​ មកពីជាង​៩០​ប្រទេស​ ​ជុំវិញ​ពិភព​លោក។

ដោយឡែក ខណៈ ​បវរកញ្ញា​ ប្រទេស​ហ្វីលីពីន ក្តោប​បាន​តំណែង​ជា​ម្ចាស់ម្កុដ ក្នុងនោះគេក៏បានរកឃើញ ​​បវរកញ្ញា​រងទី១ បាន​ទៅ​បេក្ខនារី ​មក​ពី​អាហ្រ្វិក​ខាង​ត្បូង (South Africa) និង ​បវរកញ្ញារង​ទី២ ​បានទៅ​លើ ​ស្រី​ស្អាត​មក​ពីប្រទេស វេណេហ្ស៊ុយអេឡា ( Venezuela )។

យ៉ាងណាមិញ ចំពោះជ័លលាភី នេះដែរ គេសង្កេតឃើញ មានការចូលរួមអបអរសាទរជាច្រើន ពីសំណាក់មហាជន ជុំវិញពិភពលោក ជាពិសេសគឺ ប្រជាជនប្រទេសហ្វីលីពីន ទាំងមូលតែម្ដង៕