(ថៃ)៖ ទស្សនិកជនប្រាកដជាដឹងច្បាស់ហើយ ថាទំនាក់ទំនងស្នេហ៍តារាស្រីដ៏ល្បីរបស់ថៃ កញ្ញា Kimberly ជាមួយនឹងលោក Mark Prin កាន់តែផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃ ស្ទើរតែធ្វើឱ្យអ្នកគាំទ្រច្រណែនគ្រប់គ្នាទៅហើយ។ ក្នុងនោះអ្នកទាំងពីរក៏ត្រូវបានគេដឹងថា រក្សាចំណងស្នេហ៍បានយ៉ាងយូរ បើគិតរហូតមកទល់នឹងពេលនេះគឺជាង ៥ឆ្នាំមកហើយ តែចំណុចពិសេសគូស្នេហ៍មួយគូរនេះនៅតែផ្អែមល្ហែមដូចគ្រាផ្តើមស្នេហ៍។ តើលោក Mark Prin មានចំណុចពិសេសអ្វីទៅ បានធ្វើឱ្យមិត្តស្រីលង់ស្នេហ៍ដកមិនចិត្តរួចបែបនេះ?

ជាក់ស្តែង ថ្មីៗនេះថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយ កញ្ញា Kimberly បានបង្ហើបថា «មូលហេតុដែល​ធ្វើឱ្យនាងលង់ស្រលាញ់គូស្នេហ៍មកដល់សព្វថ្ងៃនេះ ក៏ព្រោះតែលោក Mark Prin ជាបុរសម្នាក់ ដែលចេះយល់ចិត្តយល់ថ្លើមនាង។ លើសពីនេះគឺធ្វើឱ្យនាងហ៊ានផ្ញើជីវិតលើលោក ព្រោះលោក Mark Prin មានគោលដៅច្បាស់លាស់ក្នុងជីវិត»

ទាំងនេះគឺជាមូលហេតុ និងចំណុចពិសេសរបស់លោក Mark Prin ក្នុងការទាញបេះដូងនារីដ៏ស្រស់ស្អាតជាគូស្នេហ៍ ឱ្យដកចិត្តមិនរួច។ ទន្ទឹមគ្នានឹងការបង្ហើបប្រាប់បែបនេះ មានទស្សនិកជនជាច្រើនសម្តែងនូវការរំភើបចិត្តជំនួសគូស្នេហ៍មួយគូនេះ និងជូនពរ​ឱ្យអ្នកទាំងពីរមានសុភមង្គល ស្រឡាញ់គ្នារហូតដល់បានរៀបការផងដែរ៕