(កូរ៉េ)៖ ភ្នាក់ងាររបស់ IU នឹងមិនអត់ឱនចំពោះការលក់សំបុត្រខុសច្បាប់ទេ។ IU ក៏បានហាមប្រាមដល់សមាជិកក្លឹបអ្នកគាំទ្រ បន្ទាប់ពីពួកគេបានរំលោភលើគោលនយោបាយ សម្រាប់ការទិញសំបុត្រចូលរួមក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីរបស់នាង។ ចំណែក Kakao M បានចេញសេចក្តីថ្លែងការណ៍មួយទៅដល់ក្រុមអ្នកគាំទ្ររបស់ IU ខណៈដែលពួកគេបានរកឃើញសមាជិកក្លឹបអ្នកគាំទ្រចំនួន ១៧ លក់សំបុត្រខុសច្បាប់។ ពួកគេក៏ប្រឈមមុខនឹងការបណ្តេញចេញជាអចិន្ត្រៃយ៍ផងដែរ។ សំបុត្រលក់ចុងក្រោយនេះ​គឺសម្រាប់ការប្រគំតន្ត្រីទេសចរណ៍លើកទី១០ របស់ IU នៅឯកោះ Jeju ។

នេះមិនមែនជាលើកដំបូងទេ ដែលមានការលក់សំបុត្រខុសច្បាប់ ព្រោះកាលពីឆ្នាំ២០១៦ YG Entertainment ក៏រឹបអូសបានយ៉ាងហោចណាស់ ២០សំបុត្រដែរ ដែលត្រូវបានគេរាយការណ៍ថាខុសច្បាប់ សម្រាប់ការប្រគំតន្ត្រីរបស់ BIGBANG ។ ជាមួយគ្នានេះ ក្រុមអ្នកគាំទ្របានសម្តែងក្តីរីករាយ​ ដែលអ្នកគ្រប់គ្រងកំពុងបោះជំហានធំមួយ ដើម្បីធានាថា ការលក់សំបុត្រត្រូវបានលក់ទៅឲ្យអ្នកគាំទ្រយ៉ាងត្រឹមត្រូវ៕