(បរទេស)៖ ពេលនេះអ្នកគាំទ្ររបស់ Beyonce ប្រាកដជាចង់ដឹងថា តើតារាចម្រៀងប៉ុបរូបនេះទទួលបានទឹកប្រាក់ប៉ុន្មាន សម្រាប់ការសម្តែងឯកជនរបស់នាងរយៈពេល ៤៥នាទី នៅក្នុងថ្ងៃ Pre-Wedding របស់កូនស្រីអ្នកមានបំផុតនៅឥណ្ឌា?

លេចឮដំណឹងថា កំពូលតារាចម្រៀងអាមេរិករូបនេះទទួលបានទឹកប្រាក់ថ្លៃខ្លួនសម្តែងពី ៣លាន ទៅ ៤លានដុល្លារ បន្ទាប់ពីនាង​ឡើងច្រៀងក្នុងពិធីកាលពីថ្ងៃទី៩ ខែធ្នូ នៅឯ Udaipur ។ Beyonce បានក្លាយជាតារាដ៏ឆ្នើមម្នាក់នៅក្នុង ថ្ងៃ Pre-Wedding របស់កូនក្រមុំវ័យ ២៧ឆ្នាំ Isha Ambani កូនស្រី Mukesh Ambani អ្នកមានបំផុតនៅឥណ្ឌា ជាមួយនឹងកូនកំលោះវ័យ ៣៣ឆ្នាំ Anand Piramal ដែលជាកូនប្រុសរបស់មហាសេដ្ឋីមួយរូប។ នៅក្នុងពិធីដ៏អស្ចារ្យនេះ Beyonce បានច្រៀងបទ “Crazy In Love”, “Naughty Girl and Perfect” ជាមួយនឹងឈុតសំលៀកបំពាក់ដ៏ទាក់ទាញ។

ជាមួយថ្លៃខ្លួនសម្តែងរបស់តារាស្រីរូបនេះត្រូវបានគេប៉ាន់ប្រមាណថា បានបញ្ចូលក្នុងទឹកប្រាក់ ១០០លានដុល្លារ នៃថ្លៃចំណាយទាំងអស់ នៅក្នុងពិធីដែលបានប្រារព្ធឡើងនៅទីក្រុងមុំបៃ កាលពីម្សិលមិញនេះ៕