(ថៃ)៖ ពិតជារឿងមួយគួរឱ្យសាទរចំពោះតារាសម្តែងដ៏ល្បីរបស់ថៃ គឺកញ្ញា Mai Davika ចំពោះការទទួលបានជោគជ័យមួយផ្នែកលើសិក្សារបស់នាង ខណៈបច្ចុប្បន្នតារាស្រីដួងនេះកំពុងត្រៀមខ្លួន ទទួលសញ្ញាប័ត្រថ្នាក់បរិញ្ញប័ត្រពីសាកលវិទ្យាល័យ Rangsit នៃមហាវិទ្យាល័យទំនាក់ទំនងសិល្បៈ។

ជាការកត់សម្គាល់ តារាស្រីសម្រស់បាន Mai Davika ទោះមមាញឹកផ្នែកសិល្បៈស្ទើររកពេលទំនេរគ្មានក្តី តែនាងនៅតែឆ្លៀតពេលវេលាដើម្បីសិក្សារៀនសូត្រ បង្កើនចំណេះដឹងផ្នែកទំនាក់ទំនងសិល្បៈពីមហាវិទ្យាល័យ។ បើតាមការឱ្យដឹង កញ្ញា Mai Davika នឹងឡើងទទួលសញ្ញាប័ត្រ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះហើយ។ អ្វីដែលពិសេស អ្នកគាំទ្ររបស់នាង នៅប្រទេសថៃ នឹងធ្វើកម្មវិធីស្វាគមន៍ ដើម្បីអបអរសាទរដល់ Davika ផងដែរ ខណៈកម្មវិធីចាប់ផ្តើមនៅម៉ោង ៤៖០០ ល្ងាចតទៅ។

ទោះយ៉ាងណាក្តី សម្រាប់ទស្សនិកដទៃទៀត ពួកគេបានសម្តែងនូវការសាទរគ្រប់គ្នា ចំពោះការដើរដល់គោលដៅមួយផ្នែកនេះរបស់ Mai Davika៕