(កូរ៉េ)៖ តារាអ៊ីនធឺណិតជនជាតិចិនម្នាក់ឈ្មោះ Morgen Qu បានជាប់ពាក់ព័ន្ធក្នុងរឿងដ៏ចម្រូងចម្រាស ពាក់ព័ន្ធនឹងការលួចចម្លងបទចម្រៀង "My My" របស់ Apink ។ បទចម្រៀងមួយដែលមានឈ្មោះថា "Lucky Card" ដែលចេញផ្សាយដោយតារាចម្រៀងចិនរូបនេះកាលពីដើមខែកញ្ញា មានលក្ខណៈស្រដៀងទៅនឹងបទ "My My" របស់ក្រុមតារាស្រី Apink ។
បន្ទាប់ពីរងការចោទប្រកាន់បែបនេះ អ្នកនិពន្ធបទភ្លេង "Lucky Card" ក៏បានចេញមកពន្យល់តាមរយៈសារនៅលើ SNS ។ ម្ចាស់បទភ្លេងនៃចម្រៀងនេះនិយាយថា ភាពចម្រូងចម្រាសនេះមិនទាក់ទងនឹងតារាចម្រៀងនោះទេ ហើយសុំឲ្យគ្រប់គ្នាបញ្ឈប់ការរិះគន់ Morgen Qu ។
ដោយឡែក Plan A Entertainment ភ្នាក់ងាររបស់ Apink បានចេញសេចក្តីថ្លែងការណ៍មួយពាក់ព័ន្ធនឹងករណីនេះដោយបញ្ជាក់ថា ពួកគេនឹងពិភាក្សារកដំណោះស្រាយលើបញ្ហានេះ បន្ទាប់ពីរកឃើញការពិត។ "Lucky Card" ទំនងជាត្រូវបានគេដកចេញពី NetEase Cloud Music៕