(មេនឆេស្ទើ)៖ ក្រុមបាល់ទាត់ហង្សក្រហម Liverpool បានឡើងឈរកំពូលតារាង Premier League បណ្តោះអាសន្ន ក្នុងសប្តាហ៍ទី១៦ ស្របពេល Chelsea បានបញ្ចប់ការឈ្នះរបស់ Manchester City តាមរយៈយកឈ្នះ ២-០ នៅកីឡដ្ឋាន Stamford Bridge នាចុងសប្តាហ៍មុន។
តាមរយៈ ៣ពិន្ទុបន្ថែមនេះដែរ ក្រោយបំបាក់ម្ចាស់ផ្ទះ AFC Bournemouth ៤-០ បានជួយឲ្យ Liverpool រកបាន ៤២ពិន្ទុ គិតត្រឹមសប្តាហ៍ទី១៦ ជើងទី១នៃក្របខណ្ឌកំពូលអង់គ្លេស Premier League រដូវកាលឆ្នាំ២០១៨-២០១៩ រុញក្រុមការពារតំណែងជើងឯក Man City ធ្លាក់មកលេខ២ វិញដោយមាន ៤១ពិន្ទុ បន្ទាប់ពីបរាជ័យ ២-០ ក្រោមថ្វីជើងរបស់តោខៀវ Chelsea ដែលជាការបរាជ័យលើកទី១ របស់ពួកគេផងដែរ។
កីឡាករខ្សែបម្រើប្រយុទ្ធសញ្ជាតិបារាំង N’Golo Kante ជាអ្នករកបានគ្រាប់ទី១ នៅនាទីទី៤៥ មុនពេលមិត្តរួមក្រុមដែលលេងក្នុងតំណែងខ្សែការពារ David Luiz រកបានគ្រាប់ទី២ នៅនាទីទី៧៨៕