(កូរ៉េ)៖ TWICE ជាក្រុមតារាចម្រៀងស្រី Kpop ដំបូងដែលលក់បានបីលានអាល់ប៊ុមនៅលើ Gaon។

ថ្មីៗនេះ TWICE ទើបតែត្រឡប់មកវិញជាមួយនឹងមីនីអាល់ប៊ុម ដែលមានឈ្មោះថា "Yes Or Yes"។ មីនីអាល់ប៊ុមទី៦ របស់ក្រុមនេះបានលក់ដាច់ក្នុងពេលបច្ចុប្បន្នប្រមាណជាង ៣២០.០០០កូពី ដែលជួយ TWICE បង្កើនចំនួនអាល់ប៊ុមសរុប ដែលលក់បានក្នុងរយៈពេលបីឆ្នាំ បន្ទាប់ពីការចេញបទចម្រៀងដំបូងរបស់ពួកគេរហូតដល់ ៣.០០០.០០០កូពី ធ្វើឲ្យពួកគេក្លាយជាតារាចម្រៀងស្រី Kpop ដំបូងដែលទទួលបានជោគជ័យលើសពីការរំពឹងទុក។

ជាពិសេស ជាមួយនឹង១០អាល់ប៊ុម ដែលបានចេញផ្សាយចាប់តាំងពីការចាប់ផ្ដើមដំបូងរបស់ TWICE ចំនួននៃការលក់អាល់ប៊ុមចម្រៀងរបស់ក្រុមនេះ បានឈានដល់ ៣.០៤៨.៤០៩កូពី។ នេះគឺជាសមិទ្ធផលដ៏គួរឲ្យសរសើរសម្រាប់ក្រុមតារាចម្រៀងស្រីរបស់ JYP៕