(កូរ៉េ)៖ ប៉ុន្មានថ្ងៃមុននេះមានសេចក្តីរាយការណ៍ថា តារាសម្តែង និងជាសមាជិកក្រុម SHINee Minho បានរងរបួស ខណៈពេលកំពុងថតឈុតមួយសម្រាប់ខ្សែភាពយន្ត "Jangsari 9.15" កាលពីថ្ងៃទី៣ ខែធ្នូ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដើម្បីព្យាបាល។

នៅថ្ងៃនេះ ភ្នាក់ងាររបស់ Minho បានចែករំលែកព័ត៌មានថ្មីឲ្យអ្នកគាំទ្រ បានដឹងពីស្ថានភាពមុខរបួសរបស់លោកយ៉ាងណាទៅហើយ បន្ទាប់ពីដឹងថាតារាប្រុសរូបនេះមានស្នាមរបួសលើថ្ពាល់ខាងឆ្វេង។ គ្រប់គ្នាកំពុងបារម្ភថា ស្ថានភាពរបស់ Minho អាចមានគ្រោះថ្នាក់នៅពេលដែលរបួសលើថ្ពាល់កៀកនឹងភ្នែកខាងឆ្វេងរបស់ លោក ប៉ុន្តែទោះបីជាកំពុងឈឺចាប់មុខរបួសក៏ដោយ Minho នៅតែប្រាប់បុគ្គលិកថតភាពយន្ត និងមនុស្សគ្រប់គ្នាថា កុំព្រួយបារម្ភពីលោក។ SM Entertainment និយាយថា «អរគុណ! វាមិនមែនជារបួសដ៏ធំទេ» ហើយបន្ថែមថា «គម្លាតរវាងកាលវិភាគថតរឿងគឺផ្តល់ឲ្យ Minho នូវពេលវេលាច្រើនដើម្បីសម្រាកព្យាបាលខ្លួនឲ្យបានធូរស្រាល»

តារាប្រុសរូបនេះនឹងត្រឡប់មកបន្តថតខ្សែភាពយន្ត ហើយយើងនឹងធ្វើការសម្រេចចិត្ត បន្ទាប់ពីពិនិត្យមើលស្ថានភាពរបស់គេ។ សង្ឃឹមថា Minho នឹងឆាប់បានជាសះស្បើយ៕