(កូរ៉េ)៖ ក្រុមតារាចម្រៀង K-Pop ដ៏ល្បីប្រចាំប្រទេសកូរ៉េ គឺក្រុម BTS បច្ចុប្បន្នហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីមជ្ឈដ្ឋានយុវវ័យ ជាពិសេសចំពោះសកម្មភាព និងរបៀបរបបនៃការតុបតែងខ្លួន ខណៈអ្នកគាំទ្រជាច្រើនតែងតែចាប់អារម្មណ៍ពីភាពផ្លាស់ប្ដូរ នៃការលេងស្ទីលម៉ូដសម្លៀកបំពាក់នៃសមាជិកនៅក្នុងក្រុមដ៏ល្បីមួយនេះ។
1. តារាចម្រៀង ឆុងគុក (Jung kook): នៅពេលលោកធ្វើដំណើរចេញទៅក្រៅ តារាចម្រៀងវ័យ ២១ ឆ្នាំរូបនេះ ចូលចិត្តលេងស្ទីល អាវយឺត គ្រប់ដណ្ដប់ដោយអាវដៃវែងនៅពីក្រៅ ជាមួយនឹងខោខូវប៊យ និងស្បែកជើងប៉ាកតា អាវ និងខោសាច់ក្រណាត់។
2. Yoongi ឬ Suga: តារាចម្រៀងរ៉េបវ័យ ២៥ ឆ្នាំរូបនេះ ក៏មិនខុសគ្នា ពីមិត្តរួមក្រុមប៉ុន្មានឡើយ ពោលគឺលោកចូលចិត្តពាក់អាវយឺត គ្រប់ដណ្ដប់ដោយអាវរងា ហើយជាពិសេសតារារូបនេះ ចូលចិត្តលេងពណ៌សក់ផងដែរ។
3. J-Hope: តារាវ័យ ២៤ ឆ្នាំរូបនេះ មានចំណង់ចំណូលចិត្តដូចមិត្តរួមក្រុមដែរ តែគ្រាន់តែបន្ថែមស្ទីលខោខួប៊យខ្លីមួយទៀត។
4. Rap Monster: តារាវ័យ ២៤ឆ្នាំរូបនេះ ក៏មានចំណង់ចំណូលចិត្តដូចមិត្តរួមក្រុមផងដែរ។
5. Seok Jin: មិនខុសគ្នាប៉ុន្មាន ចំពោះតារាវ័យ ២៦ ឆ្នាំរូបនេះ ចូលចិត្តលេងស្ទីលបែបយុវវ័យ និងមានម៉ូដសម្លៀកបំពាក់ជាច្រើន។
6. Ji Min: តារាវ័យ ២៣ ឆ្នាំរូបនេះ ចូលចិត្តលេងស្ទីលអាវសាច់ក្រណាត់ ជាមួយ ខោខ្លី ឬខោជើងវែង។
7. Tae hyung: នៅពេលចេញទៅក្រៅ តារាវ័យ ២២ឆ្នាំរូបនេះ ចូលចិត្តលេងស្ទីល អាវយឺត ទំនុយជាមួយខោសាច់ក្រណាត់ប្រភេទយឺត ឬក៏សាច់ក្រណាត់ធម្មតា ហើយពេលខ្លះលោកក៏លេងស្ទីលជាមួយខោខ្លីលើជង្គង់បន្តិចផងដែរ៕