(ភ្នំពេញ)៖ អតីតតារាសម្ដែង ស្រីរូបស្រស់ អ្នកនាង ខៀវ សុខារ៉ាវី ត្រូវបានគេដឹងថា កាលពីមួយរយៈកន្លងទៅ នាងបានធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលស្ងាត់ៗនាងសម្រេចបំណងរៀបការជាមួយគូស្នេហ៍ ដែលជាអនិកជនរស់នៅក្រៅប្រទេស។ យ៉ាងណាមិញ ក្រោយពេលដែលអ្នកនាង ខៀវ សុខារ៉ាវី រៀបការរួច នាងបានបង្ហើបឲ្យដឹងថា នាងនឹងមានគម្រោងចង់រៀនជំនាងញបន្ថែមទៀត នៅសហរដ្ឋអាមេរិក។

ដោយអតីតតារាសម្ដែង រូបនេះ បានរៀបរាប់ថា «សួស្តីមិត្តទាំងអស់គ្នា សុខសប្បាយជាទេ? នាងខ្ញុំ ចង់សុំយោបល់មិត្តៗ ទាំងអស់គ្នា ថា តើជំនាញអ្វីដែលនាងខ្ញុំ គួរតែចាប់យកសំរាប់ការសិក្សា បន្ត នៅលើទឹកដីសហរដ្ឋអាមេរិក?»

យ៉ាងណាមិញ គេមិនទាន់ដឹងនៅឡើយទេថា អ្នកនាង ខៀវ សុខារ៉ាវី នឹងចាប់យកមុខជំនាញអ្វីទៅសិក្សាបន្តនៅសហរដ្ឋអាមេរិកនោះទេ។ ដោយឡែក អតីតតារាសម្ដែង ដែលធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញ និងជាតារាដែលទទួលបានការគាំទ្រពីទស្សនិកជនរូបនេះ ហាក់គ្មានបំណងនឹងវិលត្រឡប់ចូលប្រឡូកក្នុងសិល្បៈជាថ្មីនោះទេ ខណៈដែលនាងបានបង្ហើបឲ្យដឹងហើយថា នាងចង់រៀនជំនាញបន្ថែមទៀត នៅសហរដ្ឋអាមេរិក៕