(ភ្នំពេញ)៖ ​កញ្ញា រឿន ស៊ីណាត ដែលជាបេក្ខនារី តំណាងកម្ពុជាក្នុងកម្មវិធី «Miss Universe» បានបញ្ចេញសកម្មភាពយ៉ាងលេចធ្លោរ ជាមួយនឹងឈុតសម្លៀកបំពាក់គ្រប់ទម្រង់។ អ្វីដែលសំខាន់ ក្នុងចំណោមបេក្ខនារីមកពីជាង ៩០ប្រទេសលើពិភពលោក រឿន ស៊ីណាត ត្រូវបាន​មហាជន​លើកការសរសើរ ពីការដើរ​បង្ហាញ​ម៉ូតរបស់​នា​ង ក្នុង​ដំណើរ​យ៉ាង​ទន់ភ្លន់​បង្ហាញពី​លក្ខណៈ​ជា​នារី​ខ្មែរ ដែល​បង្កប់​ភាពរឹងមាំ​ស្វាហាប់ និង ប្រកបដោយ​ទេពកោសល្យ​ខ្ពស់​លើ​ឆាក​អន្តរជាតិ។

ជាក់ស្តែង បន្ទាប់ពីបានបញ្ចេញសកម្មភាពយ៉ាងច្រើនរួចមក កាលពីរាត្រីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ រឿន ស៊ីណាត បានបង្ហាញខ្លួន​ជាផ្លូវការ​ក្នុងវិញ្ញាសារមួយ​ ដែលតម្រូវនាង គ្រងឈុត​មួយ​ដែល​ច្នៃ​ឡើង​ពី​កំណាត់​សូត្រ​យ៉ាង​ស្រស់ស្អាត​ពណ៌​ផ្កាឈូក ដែលជាការរៀបចំឡើងដោយប្រទេសថៃជាម្ចាស់ផ្ទះ។ ការបង្ហាញខ្លួននៅលើកម្រាលព្រំក្នុងឈុតផ្កាឈូកនេះ គឺពិតជាសមសួន ល្វតល្វន់ យ៉ាងខ្លាំង ព្រមទាំងបង្អួតសម្រស់យ៉ាងជឿជាក់ ដល់ទស្សនិកជន និងគណៈកម្មការក្នុងកម្មវិធី លំដាប់ថ្នាក់ពិភពលោកមួយនេះ។

ទស្សនិកជនសូមទស្សនាកម្មភាពរបស់ កញ្ញា រឿន ស៊ីណាត ដូចតទៅ៖