(អាមេរិក)៖ ថ្មីៗនេះលេចឮដំណឹងថា តារាចម្រៀងប៉ុបដ៏ល្បី Beyonce និង JAY-Z ចង់បានកូនទី៤ ម្នាក់ទៀតធ្វើឲ្យគ្រប់គ្នាចង់ដឹង ច្បាស់ថាតើ Beyonce ពិតជាមានផ្ទៃពោះឬយ៉ាងណា? ខណៈដែលនាងនិងស្វាមីទទួលបានកូនភ្លោះ Rumi និង Sir ដ៏គួរឲ្យស្រឡាញ់កាលពីខែមិថុនា ឆ្នាំ២០១៧ រួចទៅហើយ។

បន្ទាប់ពីបញ្ចប់ការសម្តែងក្នុងព្រឹត្តិការណ៍តន្ត្រីទេសចរ ណ៍ OTR II កាលពីថ្ងៃទី៤ ខែតុលា ម្តាយកូនទាំងបីនេះនិងស្វាមី JAY-Z កំពុងគិតគូរចង់បានកូនម្នាក់ទៀត ប៉ុន្តែ ពេលនេះ Beyonce មិនមានផ្ទៃពោះនៅឡើយទេ។ ទោះជាយ៉ាងណា ប្រភពមួយបញ្ជាក់ថា តារាហូលីវូតទាំងពីរ មិនប្រញ៉ាប់ប្រញ៉ាល់ខ្លាំងពេកទេក្នុងរឿងនេះព្រោះពួកគេចង់គិតឲ្យបានច្បាស់ជាមុនសិនខណៈដែលអាជីពសិល្បៈ កំពុងតែមមាញឹក បន្ទាប់ពីនោះពួកគេនឹងគិតគូរពីការមានកូនច្រើន។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន Beyonce បានលុប ចោលការចូលរួមក្នុងព្រឹត្តិការណ៍ Coachella ដោយសារតែមានផ្ទៃពោះដែលធ្វើឲ្យតម្លៃសំបុត្រចូលរួមទស្សនាត្រូវធ្លាក់ ចុះប្រមាណ ១២% នេះបើតាមការឲ្យដឹងពី Billboard។ Beyonce ត្រូវការពេលវេលាច្រើនដើម្បីថែទាំខ្លួនព្រោះកន្លង មក នាងជួបប្រទះបញ្ហាសុខភាពក្រោយសម្រាល Rumi និង Sir៕