(កូរ៉េ)៖ Onew សមាជិកក្រុម SHINee បានចេញមីនីអាល់ប៊ុមដំបូងរបស់ខ្លួន "VOICE" កាលពីថ្ងៃទី៥ ខែធ្នូ ហើយមិនស្មានថា វាបានជាប់ចំណាត់ថ្នាក់លេខ១ លើតារាង 23 iTunes Album នៅទូទាំងពិភពលោក។ អាល់ប៊ុមថ្មីរបស់ Onew កំពុង ទទួលបានក្ដីស្រឡាញ់ពីអ្នកគាំទ្រនៅជុំវិញពិភពលោករួមមាន ម៉ិកស៊ិចកូ ប្រេស៊ីល បូលីវី ឈីលី ប៉េរូ ហ្វាំងឡង់ រុស្ស៊ី សិង្ហបុរី អារ៉ាប៊ីសាអូឌី អារ៉ាប់រួម ជប៉ុន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី តៃវ៉ាន់ ប្រ៊ុយណេ វៀតណាម ថៃ ហ្វីលីពីន ហុងកុង អែលសាវ៉ាឌ័រ ស្រីលង្កា ម៉ាកាវ និងនីការ៉ាហ្គ័រ។

អាល់ប៊ុមនេះមាន ៧បទហើយបទខ្លះដូចជា "Blue", "Illusion" និង "Shine on You" ត្រូវបាន Onew ជួយនិពន្ធផងដែរ។ អាល់ប៊ុមថ្មីរបស់តារាប្រុស SHINee រូបនេះជាអាល់ប៊ុមសូឡូ ដំបូងរបស់លោកបន្ទាប់ពីចេញសម្តែងអស់រយៈពេល ១០ឆ្នាំមកហើយ វាក៏អាចជាកាដូចុងក្រោយសម្រាប់អ្នកគាំទ្រមុន ពេលរូបគេចូលបម្រើយោធានៅថ្ងៃទី១០ ខែធ្នូ ហើយរំពឹងថានឹងបញ្ចប់នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០៕