(ភ្នំពេញ)៖ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណលជូនដំណើប្រតិភូកីឡានិស្សិតកម្ពុជា ក្នុងការចេញទៅចូលរួមការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី១៩ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៩-២០ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុង NYPYIDAW ប្រទេសមីយ៉ាន់ម៉ា ។
ក្នុងនោះដែរមានប្រតិភូសរុបចំនួន ៧៧នាក់ ដោយមានកីឡាករ កីឡាការិនី ៤៩នាក់ និង គ្រូបង្វឹក ១២នាក់ អាជ្ញាកណ្តាល ៣នាក់ ដែលមាន៦ ប្រភេទកីឡា
១៖ កីឡាអត្តពលកម្ម
២៖ ហែលទឹក
៣៖ ការ៉ាតេ
៤៖ ប៉េតង់
៥៖ វាយកូនឃ្លីលើតុ
៦៖ វ៉ូវីណាម
សូមបញ្ជាក់ផងដែរថា ក្នុងនោះផងដែរប្រភេទវ៉ូវីណាមកម្ពុជា នឹងត្រូវចេញដំណើរទៅចូលរួមការប្រកួតនៅថ្ងៃទី១៣ វេលាម៉ោង១១ព្រឹក៕