(កូរ៉េ)៖ Seungri តារាចម្រៀងវ័យក្មេងរបស់ BIGBANG បានត្រៀមខ្លួនដើម្បីចូលបម្រើយោធា ហើយតារាប្រុសរូបនេះនឹងចូលរួម ក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីចុងក្រោយនៅសេអ៊ូល ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០១៩ មុនពេលដែលលោកបំពេញកាតព្វកិច្ចនេះ។ YG Entertainment បានទម្លាក់រូបភាពនៃព្រឹត្តិការណ៍ "SEUNGRI 1st SOLO TOUR [THE GREAT SEUNGRI] FINAL IN SEOUL" ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៦ និង១៧ ខែកុម្ភៈ នៅឯ SK Olympic Handball Arena។ សមាជិក ៤នាក់របស់ BIGBANG បានចូលបម្រើយោធារួចទៅហើយ Seungri ក៏បានសម្តែងអារម្មណ៍រីករាយផងដែរខណៈពេល ដែលរូបគេកំពុងត្រៀមចូលបំពេញកាតព្វកិច្ចនេះដូចគ្នា។ បច្ចុប្បន្នតារាប្រុសរូបនេះជាប់រវល់ថតនិងផ្សព្វផ្សាយ អាល់ប៊ុមទោល "The Great Seungri" ក៏ដូចជាមុខជំនួញជាច្រើនរបស់លោកផងដែរ។

ការផ្សព្វផ្សាយអាល់ប៊ុមថ្មី នេះហាក់ដូចជាការចេញសម្តែងលើកចុងក្រោយរបស់ Seungri មុនពេលលោកចូលបម្រើយោធា។