(ភ្នំពេញ)៖ អតីតខ្សែការពារនៃក្លឹបខេមរាកីឡា និងណាហ្គាវើល ទៀត ចាន់ដារ៉ាសុខា បានរំលឹកអនុស្សាវរីយ៍ជាមួយក្លើ គួច សុកុម្ភៈ ដោយបានសរសេរថា «អ្នកកំពង់ធំនៅសល់តែវាមួយនេះទេនៅជាមួយវាតាំងតែឆាំ្ន២០០០ ស៊ីជាមួយគា្នដេកជាមួយគា្ន ហើយពិបាកជាងគេគឺនៅពេលទៅលេងបាល់នៅភ្នំពេញឆ្នាំ២០០៥ ទៅណាមកណា...មួយជិះមួយមើលផ្លូវខា្លចរកផ្លូវមកផ្ទះវិញអត់ឃើញដូចពាក្យគេនិយាយថា «អ្នកស្រែចូលក្រុង»

សូមរំលឹកថា ខ្សែការពារវ័យ ៣៤ឆ្នាំ ចាន់ដារ៉ាសុខា បានជួយខេមរាកីឡា លើកពានលីគកំពូលកម្ពុជា ២សម័យកាល ឆ្នាំ២០០៥ និងឆ្នាំ២០០៦ ដោយជួយក្រុមដដែលនេះលើកពានសម្ដេច ហ៊ុន សែន ដំបូងគេឆ្នាំ២០០៧ ថែមទៀតផង។ អតីតខ្សែការពាររូបនេះធ្លាប់ជាប់ U-21 ជម្រើសជាតិកម្ពុជាជាមួយ ឃឹម បូរី នៅទឹកដីវៀតណាម ឆ្នាំ២០០៧ ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF)៕

ទៀត ចាន់ដារ៉ាសុខា ជាអតីតកីឡាករបាល់ទាត់វិទ្យាល័យ ប្រាសាទបល្ល័ង្គ ជាមួយខ្សែប្រយុទ្ធ គួច សុកុម្ភៈ មុនចូលរួមលេងឲ្យខេមរាកីឡា រយៈពេល ៦ឆ្នាំ និងបានជួយណាហ្គាវើល ជាប់ជើងឯករងលីគ ៣ដង ឆ្នាំ២០១១, ២០១២ និង ឆ្នាំ២០១៥ និងបានជួយក្លឹបនេះលើកពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១៣៕