(ថៃ)៖ ជារឿងមួយដ៏ក្រៀមក្រំ ក្រោយតារាសម្ដែងជើងចាស់ដ៏ឆ្នើម និងល្បីឈ្មោះ លោក Piak Pisal បានទទួលមរណភាព កាលពីយប់ម្សិលមិញនេះ ដោយសារជំងឺគាំងបេះដូងក្នុងជន្មាយុ ៧៣ឆ្នាំ ហើយបច្ចុប្បន្នសពលោកកំពុងតែត្រូវកូនស្រីតែម្នាក់ អ្នកនាង Aom Phiyada បានរៀបចំពិធីបុណ្យទៅតាមប្រពៃណីផងដែរ។ ជាមួយគ្នានេះ បន្ទាប់ពីទទួលបានដំណឹងមរណៈភាពនេះ បានធ្វើឲ្យអ្នកទាំងក្នុងនិងក្រៅសិល្បៈបានទៅចូលរួមក្នុងពិធីបុណ្យសព្វ ព្រមទាំងមានការសោកស្ដាយ និងពោរពេញទៅដោយទុក្ខសោកយ៉ាងក្រៀមក្រំជាទីបំផុត។

ជាការពិត វត្តមានតារាជើងចាស់ និងតារាថ្មីល្បីៗជាច្រើនរូប បានឆ្លៀតពេលនាំគ្នាទៅចូលរួមពិធីបុណ្យសពរបស់លោក ភ្ជាប់មកជាមួយទឹកមុខយ៉ាងស្រពោន ក្រៀមក្រំ និងសោកស្ដាយ ហើយក៏មានតារាខ្លះទៀតបានរៀបរាប់ទាំងទឹកភ្នែកដោយក្ដីអាល័យ នៃការចាកចេញទៅយ៉ាងឆាប់រហ័ស គ្មានថ្ងៃវិលត្រលប់ របស់លោកតាថែមទៀតផងដែរ។

មួយវិញទៀត ចំពោះការបាត់បង់ឪពុកដ៏ល្អ និងជាតារាសម្ដែងជើងចាស់ដ៏ឆ្នើមម្នាក់ បានធ្វើឲ្យតារាស្រីអ្នកនាង Aom Phiyada ដែលត្រូវជាកូនស្រីតែម្នាក់របស់លោក ព្រមទាំងតារាល្បីៗជាច្រើនមានការសោកស្ដាយជាខ្លាំង ដោយនេះគឺជាការបាត់បង់បុគ្គលម្នាក់ ដែលពោរពេញទៅដោយសមត្ថភាព និងទេពកោសល្យម្នាក់ផងដែរ៕