(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ តារាសម្តែងស្រីវ័យក្មេង ដែលមានរូបសម្រស់ស្រស់សោភា កញ្ញា ម៉ាក សែនសូនីតា ហៅកញ្ញា តូតា បានធ្វើឲ្យមហាជនអ្នកគាំទ្រជាច្រើន បានធ្វើការកោតសរសើរដល់រូបនាងយ៉ាងខ្លាំង ក្រោយពីមហាជនបានឃើញពីសកម្មភាព និងទឹកចិត្តដ៏ល្អប្រពៃកម្ររកបានរបស់នាង ខណៈដែលស្រីស្រស់រូបនេះបាននាំយកថវិកាពីសប្បុរសជន ប្រមាណជាងបីពាន់ដុល្លារ យកទៅជួយក្មេងស្រីម្នាក់ដែលជាកុមារកំព្រា ហើយកំពុងតែកើតជំងឺទឹកនោមប្រៃកំរិតធ្ងន់ធ្ងរ គ្មានលទ្ធភាពក្នុងការព្យាបាល។

ជាការពិត តាមរយៈការជួយទៅលើក្មេងស្រីកម្សត់ ដែលកើតជំងឺទឹកនោមប្រៃម្នាក់នេះ គឺដោយសារតែកញ្ញា តូតា បានឃើញ និងដឹងពីទុក្ខលំបាករបស់នាង ដែលជាក្មេងកំព្រាមួយរូប កំពុងខ្វះខាតថវិកាខ្លាំង ហើយនាងក៏បានចូលរួមធ្វើសប្បុរសធម៌ ព្រមទាំងជួយស្វែងរកថវិកាភ្លាមៗពីសប្បុរសជន ហើយក៏ទទួលបានការចូលរួមឧបត្ថម្ភថវិកាបានសរុប ៣២៨០.៥០ដុល្លារ ដែល​ក្នុងនោះមានសប្បុរសជនម្នាក់ឧបត្ថម្ភចំនួន ២០០០ដុល្លារ តែអ្នកឧបត្ថម្ភមិនបានឲ្យបញ្ចេញឈ្មោះ និងមានបងប្អូនសិល្បៈដូចជា កញ្ញា យ៉ាទី, ពៅ លីដា, ឌុច លីដា, baby, សាកាដា, ញ៉ែម សុគន្ធ, Savin Phillip, ដួង ម៉ានិច នៅមានទៀត.... ហើយមិត្តរបស់កញ្ញា ​តូតា​ មានកញ្ញា Ya Ya Lizasun Ktl Kim Yu-Hay និយាយទៅច្រើនណាស់ចង់ ៣០ ទៅ ៤០នាក់ ដើម្បីជួយប្អូនក្នុងការព្យាបាលជំងឺដ៏កាចសាហាវមួយនេះ ឲ្យនាងឆាប់បានជាសះស្បើយ។

គួរជម្រាបផងដែរថា តារាសម្ដែងកញ្ញា ម៉ាក សែនសូនីតា បានប្រមូលថវិកាបានសរុប ៣២៨០.៥០ដុល្លារ ហើយបានប្រគល់ដល់ដៃកុមារកំព្រា ដែលកើតជំងឺទឹកនោមប្រៃផងដែរ៕