(ប៉ារីស)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Radamel Falcao រកបាន ២គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ ២-០ ទៅលើក្រុមម្ចាស់ផ្ទះ Amiens នាយប់មិញនេះ ដើម្បីជួយ Monaco គេចចេញពីតំបន់កាត់ចោលក្នុងសប្តាហ៍ទី១៦នៃលីគកំពូលបារាំង Ligue 1 ជើងទី១។

នេះជាគ្រាប់ទី៧ ក្នុងរដូវកាលនេះរបស់កីឡាករកូឡុំប៊ី Radamel Falcao នៃក្លឹប Monaco ក្រោយពីរូបគេបានអវត្តមាន ២ប្រកួតផងដែរដោយសារបញ្ហារបួសនាពេលកន្លងមកជាមួយនឹង ២គ្រាប់យប់មិញនេះ សុទ្ធតែបាល់ប៉េណាល់ទី ១១ម៉ែត្រទាំងអស់នៅនាទីទី៤៣ និងនាទីទី៩០+៧។

នេះក៏ជាជ័យជម្នះលើកទី២ ក្នុងចំណោម ៣ប្រកួតចុងក្រោយរបស់អ្នកចាត់ការទូទៅថ្មី Thierry Henry ផងដែរ ខណៈ Monaco កំពុងឈរនៅលេខរៀងទី១៧ ក្នុងតារាងបណ្តោះអាសន្នដោយមាន ១៣ពិន្ទុ៕