(ថៃ)៖ ទស្សនិកជន បានសម្តែងនូវការចាប់អារម្មណ៍គ្រប់គ្នា ខណៈបានឃើញរូបភាពមួយសន្លឹករបស់ តារាសម្តែងថៃដ៏មានប្រជាប្រិយភាព គឺនាង YaYa Urassaya ពេលមិនទាន់ផាត់មុខ។ ជាទូទៅ ទស្សនិកជនធ្លាប់តែបានឃើញ សម្រស់តារាស្រីរូបនេះ ផាត់មុខទៅចូលរួមកម្មវិធីកំសាន្តនានា យ៉ាងស្រស់ស្អាត ស្បែកមុខភ្លឺរលោង គ្មានស្នាមអ្វីទាល់តែសោះ។ ផ្ទុយទៅវិញ អ្វីដែលទស្សនិកជនឃើញកន្លងទៅ ប្រៀបបាននឹងការបិទបាំងតែប៉ុណ្ណោះ ខណៈក្នុងរូបភាពមួយសន្លឹករបស់យ៉ាយ៉ា ពេលមិនទាន់ផាត់មុខ គឺមានបង្ហាញថា លើផ្ទៃមុខរបស់នា ពោលពេញទៅដោយប្រជ្រុយជាច្រើន ប្រៀបបីដូចជាអាចម៍រុយ និងនៅលើ ផ្ទៃមុខ និងក ជាដើម។ ទោះបែបនេះក្តី តែទស្សនិកជន នៅតែនាំគ្នាសរសើរថា យ៉ាយ៉ា នៅតែមានរូបសម្រស់ស្រស់ស្អាត។

YaYa Urassaya ត្រូវបានគេដឹងថា គឺជាតារាថៃដែលមានឈ្មោះ បោះសម្លេងម្នាក់នាពេលបច្ចុប្បន្ននេះ ដែលប្រិយមិត្តតែងតែឃើញនាង ក្នុងរឿងភាគ ស្ពតពាណិជ្ជកម្មនានា ឬអាចនិយាយថា នាងជាតារាជួរមុខដែលមានទីផ្សារស្ទើរតែគ្រប់ប្រទេស មិនថាទ្វីបអ៊ឺរ៉ុប ឬអាស៊ីនោះទេ។ ទាំងនេះ អាចនិយាយបានថា ដោយសារ YaYa មានទេពកោសល្យផ្នែកសិល្បៈ រួមផ្សំជាមួយនឹងរូបសម្រស់ ទឹកមុនមានអំណោយផងនោះ ទើបប្រជាប្រិយភាពរបស់នាងកើនឡើងជាលំដាប់តែម្ដង។

ចង់ដឹងសម្រស់លើផ្ទៃមុខ យ៉ាយ៉ា ពេលមិនទាន់ផាត់មុខយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោម៖