(កូរ៉េ)៖ នៅថ្ងៃនេះ Seven Seasons ភ្នាក់ងាររបស់ក្រុម Block B បានប្រកាសថា Jaehyo នឹងចូលបម្រើយោធានៅថ្ងៃទី២០ ខែធ្នូ ខាងមុខនេះហើយ ដែលនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ។

អ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍នោះ គឺតាមការប្រកាសរបស់ភ្នាក់ងារបានបញ្ជាក់ថា Jaehyo នឹងមិនបម្រើការជាទាហានសកម្មទេ ប៉ុន្តែគ្រាន់តែជាបុគ្គលិកបម្រើសេវាសាធារណៈ ដោយសារតែបញ្ហាសុខភាពរបស់លោក។ ខាងក្រោមនេះ​ជា​សេចក្តីប្រកាសរបស់ Seven Seasons : "សួស្តី, នេះគឺ Seven Seasons ! យើងកំពុងសរសេរអំពីការត្រៀមចូលបម្រើយោធារបស់ Jaehyo សមាជិក Block B ។ Jaehyo នឹងបំពេញកាតព្វកិច្ចបម្រើជាតិ ដោយការចូលរួមនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនមូលដ្ឋានយោធា នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែធ្នូ ខាងមុខនេះ។ បន្ទាប់ពីការហ្វឹកហាត់នៅមូលដ្ឋានយោធា តារាប្រុសរូបនេះនឹងត្រូវចាត់តាំងឲ្យបម្រើការងារ ជាបុគ្គលិកបម្រើសេវាសាធារណៈ សម្រាប់រយៈពេលប្រហែលជាពីរឆ្នាំ។ Jaehyo ចង់បំពេញកាតព្វកិច្ចនេះដោយស្ងៀមស្ងាត់ ដូច្នេះមិនមានពិធីជប់លៀងជាផ្លូវការទេ។ យើង​ស្នើសុំការយោគយល់ពីក្រុមអ្នកគាំទ្រ"

ជាមួយគ្នានេះ Seven Seasons ក៏បានជូនពរឲ្យសមាជិក Block B រូបនេះបំពេញកាតព្វកិច្ចបម្រើជាតិប្រកបដោយជោគជ័យ៕