(ក្រុងឡុងដ៍)៖ ក្លឹបបាល់ទាត់ Southampton បានកំពុងតែទាក់ទងជាមួយលោក Ralph Hasenhuttl ដើម្បីមកដឹកនាំ បន្ទាប់ពីបណ្តេញលោក Mark Hughes ចេញពីតំណែងកាលពីថ្ងៃចន្ទ ទី០៣ ខែធ្នូ ឆ្នាំ២០១៨។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា Southampton បានសម្រេចបញ្ចប់តួនាទីលោក Mark Hughes បន្ទាប់ពីដឹកនាំក្រុមរកបានតែ ៩ពិន្ទុក្នុងចំណោម ១៤ប្រកួតកន្លងមកនេះដែលកំពុងនៅលេខរៀងទី១៨ ក្នុងតំបន់កាត់ចេញពី Premier League ដោយបានដឹកនាំក្លឹបនេះទើបតែបាន ៨ខែប៉ុណ្ណោះ។

ភ្លាមនោះដែរ Southampton ក៏បានធ្វើការទាក់ទងបុរសវ័យ៥១ឆ្នាំ ជនជាតិអូទ្រីសដែលកំពុងអត់ការងារធ្វើដូចគ្នាមក ដឹកនាំបន្ត ក្រោយពេលលោក Hasenhuttl បានលាឈប់ដឹកនាំក្លឹប Leipzig កាលពីខែឧសភា ឆ្នាំ២០១៨ ក្រោយចប់កិច្ចសន្យារយៈពេល ២ឆ្នាំនៅអាល្លឺម៉ង់។

លោក Hasenhuttl បានដឹកនាំ Leipzig បញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ២ ក្នុង Bundesliga រដូវកាលមុន នៅក្នុងរដូវកាលទី១ ក្នុងរដូវកាលទី១ របស់ពួកគេក្នុងលីគកំពូលអាល្លឺម៉ង់៕