(កូរ៉េ)៖ Rain មិននៅស្ងៀមជាមួយនឹងការចោទប្រកាន់ចំពោះឪពុកម្តាយរបស់ខ្លួន ដែលមិនបានបង់បំណុលនោះទេ។ កាលពីមុនមានការការបង្ហោះតាមអនឡាញថា ឪពុកម្តាយរបស់ Rain មិនបានសងបំណុលដែលជំពាក់ជាយូរឆ្នាំមកហើយ ដែលអ្នកបង្ហោះនោះអះអាងថា ខ្លួនជាកូនម្ចាស់បំណុល។

យោងតាមការចោទប្រកាន់របស់អ្នកបង្ហោះសារនោះ បានរៀបរាប់លម្អិតពីរឿងដែលឪពុកម្តាយរបស់តារាចម្រៀងដ៏ល្បីរូបនេះ បានជំពាក់ប្រាក់ដែលសរុបទៅប្រមាណ ២៥លានវ៉ុ ហើយគេចវេះមិនព្រមសងជាយូរឆ្នាំមកហើយ។ បន្ទាប់ពីមានការចុះផ្សាយពីករណីចោទប្រកាន់នេះ តំណាងភ្នាក់ងាររបស់ Rain "RAIN COMPANY" ចេញមុខប្រកាសថា ប្រសិនបើអ្នកចោទប្រកាន់នោះនិយាយកុហក យើងនឹងស្វែងរកការពិតមកបង្ហាញដើម្បីធ្វើការដោះស្រាយ។

ប្រសិនបើគេនៅតែនិយាយបំផ្លើសអំពីរឿងនេះ ហើយមិនបង្ហាញការពិតនៅក្នុងកិច្ចសម្ភាសន៍ Rain ព្រមាននឹងចាត់វិធានការចំពោះបុគ្គលនោះឲ្យបានខ្លាំងបំផុត៕