(ថៃ)៖ ជាការពិត ទស្សនិកជនធ្លាប់តែឃើញនូវសម្រស់បច្ចុប្បន្នរបស់តារាសម្តែងថៃល្បីៗបីរូប គឺ នាង Ann Thongprasom, Tanyares Engtrakul និង Nat Myria គឺម្នាក់ៗពិតជាមានរូបសម្រស់ស្រស់ស្អាតខ្លាំងណាស់ ទោះបីជាមានវ័យច្រើនដ៏ដោយ។ យ៉ាងណាមិញ ថ្មីៗនេះទស្សនិកជន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ពេលបានឃើញនូវរូបសម្រស់ របស់តារាថៃបីរូបខាងលើ កាលពីវ័យទំទង់ គ្រាដែលអ្នកទាំងបីចូលប្រឡូក្នុងវិស័យសិល្បៈដំបូង។

ជាក់ស្តែង ជាមួយនឹងរូបភាពអតីតកាល របស់តារាសម្តែងជើងចាស់របស់ថៃ នាង Ann Thongprasom, Tanyares Engtrakul និង Nat Myria មួយសន្លឹកនេះ គឺពិតជាបង្ហាញពីជីវិតយុវវ័យដ៏សប្បាយរីករាយ ព្រមទាំងមានរូបសម្រស់ស្រស់ស្អាត មិនចាញ់បច្ចុប្បន្នរបស់តារាទាំងបីទៀតផង។ អ្វីដែលពិសេស អ្នកទាំងបី ត្រូវបានគេដឹងថា គឺជាមិត្តសម្លាញ់ក្នុងវិស័យសិល្បះជាមួយគ្នា ខណៈសម្ដែងរឿងតាំងពីវ័យជំទង់ មកដល់ពេលបច្ចុប្បន្នមកម្ល៉េះ។
គួរជម្រាប់ថា តារាទាំងបីខាងលើ អាចថែរក្សាសម្រស់បានស្រស់ស្អាត ខណៈបច្ចុប្បន្នម្នាក់ៗ គឺមានវ័យច្រើនគួរសមដែរហើយ ដោយនាង Ann Thongprasom វ័យ៤២ឆ្នាំ Tanyares Engtrakul វ័យ៤១ឆ្នាំ និង Nat Myria វ័យ៤៣ឆ្នាំ។ ចង់ដឹងថាពីមុនតារាស្រីជើងចាស់ទាំងនេះ មានមុខមាត់យ៉ាងណានោះ ទៅទស្សនារូបខាងក្រោមដូចតទៅ៖