(ប៉ារីស)៖​ ខ្សែបម្រើប្រយុទ្ធ​ Lula Modric បានឈ្នះឯកត្តជន​ Ballon d'Or ក្នុងនាមជាកីឡាករលេងល្អបំផុតប្រចាំឆ្នាំ២០១៨​ របស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក​ FIFA ដោយទទួលបាន​ ៧៥៣ពិន្ទុ​ ក្នុងការបោះឆ្នោតដែលត្រូវបានធ្វើឡើងនៅទីក្រុងប៉ារីស​ ប្រទេសបារាំងនាយប់មិញនេះ

តាមរយ:សារព័ត៌មាន​ Dailymail បានចេញផ្សាយថា​ នេះជាលើកទី១ផងដែរ​ សម្រាប់តារាបាល់ទាត់វ័យ​ ៣៣ឆ្នាំ​ Modric. ដែលឈ្នះពានបាល់មាសនេះក្នុងអាជីពលើវាលស្មៅ​ បញ្ចប់ត្រឹមរយ:ពេល១០ឆ្នាំដែលពានឈ្នះតែកីឡាករ២នាក់ប៉ុណ្ណោះគឺ​ Lionel Messi របស់ក្លឹប​ FC Barcelona និង​ Cristiano Ronaldo របស់ក្លឹប​ Juventus ដោយធ្លាប់ឈ្នះម្នាក់៥ដងដូចគ្នា​ និង​ Kaka របស់ប្រេស៊ីលធ្លាប់ឈ្នះម្តងដែរក្នុងឆ្នាំ២០០៧

ឆ្នាំ២០១៨នេះ​ គឺជាឆ្នាំដែល​ Modric ធ្វើបានល្អបំផុតដោយជួួយក្លឹបអេស្ប៉ាញ​ Real Madrid ឈ្នះជើងឯកអឺរ៉ុប​ UEFA Champions League កាលពីខែឧសភា​ ឆ្នាំ២០១៨​ និងជាពិសេសជួយក្រូអាតបស់គេ​ ឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍​ FIFA World Cup 2018 ជាលើកដំបូង​ ទោះចាញ់បារាំងក៏ដោយ

ក្នុងព្រឹត្តិការណ៍មាន​ ៤ឆ្នាំម្តងនោះដែរ​ Modric ក៏ត្រូវបានបោះឆ្នោតជាប់ជាកីឡាករលេងល្អជាងគេផងដែរ​ និងឈ្នះពាន​ UEFA Men Best Player of the Year នៅអឺរ៉ុបថែមទៀតផង៕