(ក្រុងឡុងដ៍)៖ តោខៀវ Chelsea បានឲ្យដឹងថា ក្លឹបបានសម្រេចបន្តកិច្ចសន្យាដល់កីឡាករវ័យក្មេង ២រូបគឺ Tino Anjorin និង George Nunn ក្នុងកម្រិតកីឡាកររបស់ក្លឹបអាជីពជាលើកដំបូង ហើយវាបានក្លាយជាកិច្ចសន្យាក្រោយគេបង្អស់ ដែលមានសមត្ថភាពនៅលើទីលាន។ នេះបើតាមការចេញផ្សាយរបស់ The Sunsports នាសប្តាហ៍មុន នាកីឡដ្ឋាន Stamford Bridge។

កីឡាករ Tino Anjorin និង George Nunn គឺមានវ័យ១៧ឆ្នាំដូចគ្នា ដោយពួកគេអាចទទួលបានឱកាសក្នុងការបង្ហាញសមត្ថភាពលើកដំបូងផងដែរ ក្រោយតកិច្ចសន្យារួច ជាមួយក្រុមឈុតធំ Chelsea មានលោក Maurizio Sarri ជាគ្រូបង្វឹកបង្គោលផងនោះ។

Anjorin បានជួយក្លឹបទទួលបានលទ្ធផលល្អជាច្រើនតាំងពីរដូវកាលមុន ដោយជួយឲ្យតោខៀវឈុតយុវជនឈ្នះពានរង្វាន់ FA Youth Cup ថែមទាំងអាចរកគ្រាប់បាល់បាននៅក្នុងការបង្ហាញខ្លួនដំបូងឲ្យក្រុម U23 របស់ក្លឹបទៀតផង៕