(ភ្នំពេញ)៖ តារាសម្តែងស្រីមានប្រជាប្រិយភាពកញ្ញា ពេជ្រ ចរណៃ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា និងសប្បុរសជនបាននាំយកសម្ភារៈសិក្សា ទៅចែកជូនដល់សិស្សនៅទីនោះប្រមាណជាង ២០០នាក់។ នេះដោយមើលឃើញពីការខ្វះខាត និងដើម្បីចែករំលែកសេចក្តីស្រលាញ់ ក៏ដូចជាការលើកទឹកចិត្តដល់ក្មេងៗសិស្សកំពុងរៀននៅសាលាឋបមសិក្សាអណ្តូងដៃ ដែលមានទីតាំងនៅតំបន់ដាច់ស្រយ៉ាលផងនោះ នៅស្រុកកងមាស ខេត្តកំពង់ចាម។

បើតាមការបញ្ជាក់ឲ្យដឹងពីកញ្ញា ពេជ្រ ចរណៃ បាននិយាយថា នេះពុំមែនទើបជាលើកទីមួយទេសម្រាប់ខ្ញុំ ដែលធ្វើសកម្មភាពមនុស្សធម៌ តាមរយៈការចែកសម្ភារៈសិក្សា រួមមានសៀបភៅ ប៊ិច ខ្មៅដៃ ការបូប និងគ្រឿងបរិភោគជូនដល់ចាស់ជរា កុមារកំព្រា និងប្រជាពលរដ្ឋខ្វះខាតជាដើម។ ជាក់ស្តែងកន្លងមក ខ្ញុំបាននាំយកអំណោយរបស់សប្បុរសជនទាំងក្នុងនិងក្រៅស្រុក ទៅចែករំលែកក្តីស្រឡាញ់ដល់បងប្អូន និងចាស់ជរាជាច្រើនគ្រួសារ​នៅតានបណ្តាខេត្តមួយចំនួនផងដែរ។

បន្ថែមពីលើនេះតារាស្រីកញ្ញា ពេជ្រ ចរណៃ បានអះអាងពីឆន្ទៈរបស់ខ្លួនថា «ខ្ញុំនិងបន្តការងារនេះជាបន្តបន្ទាប់ទៀត ទោះបីជាអាជីពសិល្បៈរបស់នាងរវល់ខ្លាំងយ៉ាងណាក៏ដោយ ព្រោះនេះគឺជាការងារជួយសង្គម ដែលខ្ញុំចូលចិត្ត និងស្រឡាញ់ តាមរយៈការចែករំលែកទានដល់អ្នកដែលខ្វះខាត»

សូមបញ្ជាក់ដែរថា តារាស្រីដែលបច្ចុប្បន្នកំពុងមានឱកាសទីផ្សារសម្តែងច្រើនកញ្ញា ពេជ្រ ចរណៃ ដែរធ្វើអោយការងារសិល្បៈមានការមមាញឹក ទទួលបានការគាំទ្រ និងលើកសរសើរពីសំណាក់ទស្សនិកជនជាច្រើនផងដែរ៕