(ភ្នំពេញ)៖ តារាសម្ដែងស្រីរូបស្រស់ រូបសម្រស់ទាក់ទាញ សម្បូរមន្តស្នេហ៍ កញ្ញា សុផា លីនដា ជាតារាសម្ដែងស្រីមួយដួង មានប្រជាប្រិយភាព និងមានភាពល្បីល្បាញខ្លាំងគួរសម នៅក្នុងវិស័យសិល្បៈ។ យ៉ាងណាមិញ តារាស្រីដួងនេះកាន់តែមានសម្រស់ស្រស់ស្អាត រួមជាមួយនឹងការនិយមលេងស្ទីលតុបតែងខ្លួនបែបសិចស៊ី ស៊ីអារម្មណ៍ ពោរពេញទៅដោយភាពទាក់ទាញ ខណៈប៉ុន្មានថ្ងៃមុននេះ នាងបានចេញទៅកម្សាន្តនៅសមុទ្រ ដោយបានស្លៀកឈុតហែលទឹក ដោយបញ្ចេញល្វែងលើ មួយទំហឹង ពិតជាស្រស់ស្អាត ទាក់ទាញ និងគួរឱ្យក្នាញ់។
ជាការពិតណាស់ ជាមួយនឹងកម្រងរូបភាពជាច្រើនសន្លឹករបស់តារាសម្ដែង សុផា លីនដា ដែលបង្ហាញពីភាពសិចស៊ី បញ្ចេញដើមទ្រូងមូលក្បំ បង្អួតរាងដ៏ស្រឡួន លាយឡំនឹងសាច់ដ៏សខ្ចី ប្រៀបបាននឹងបណ្ដូលចេកនៅមាត់សមុទ្រ ឃើញហើយស្ទើរតែឈាមច្រមុះ ពិតជាធ្វើឲ្យប្រុសៗជាច្រើនជ្រួលជ្រើម ស្រមៃចង់បានយកមកនែបនិត្យជិតកាយ។
ដោយឡែក សុផា លីនដា ហាក់មិនខ្លាចរងការរិះគន់ពីសំណាក់ទស្សនិកជនឡើយ នៅពេលដែលបង្ហាញល្វែងលើបង្អួតទស្សនិកជន ពីព្រោះរូបភាពទាំងនោះគឺជាពេលវេលាកម្សាន្ត ដែលនាងចេញទៅលំហែរកាយនៅសមុទ្រតែប៉ុណ្ណោះ៕