(ក្រុងឌូប្លីន)៖ សហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានប្រជុំសម្រេចពីការបង្កើតពានថ្មីមួយទៀត ដែលមានឈ្មោះថា «Europa League 2’» បន្ថែមលើពានបច្ចុប្បន្ន Europa League និង Champions League ដែលនឹងចាប់ផ្តើមប្រកួតជាផ្លូវការនាឆ្នាំ២០២១ខាងមុខ។

ពានថ្មីនេះ នឹងមាន ៣២ក្រុមចូលរួមដូចទៅនឹង Europa League និង Chapions League ផងដែរ តែប្រកួតដំណាល គ្នានៅរាត្រីថ្ងៃព្រហស្បតិ៍ដូច Europa League ដែរ ខណៈ Champions League ធ្វើការប្រកួតនៅរាត្រីថ្ងៃអង្គារ និងថ្ងៃពុធដដែល។

បន្ថែមលើនេះ ព្រឹត្តិការណ៍ Europa League 2’ នឹងមានក្រុមមកពី ៣៤ប្រទេសចូលរួមវគ្គ វគ្គចែកពូល ៣២ក្រុម ខណៈបច្ចុប្បន្នមានតែក្រុមមកពី ២៦ប្រទេសប៉ុណ្ណោះដោយមានការប្រកួតជម្រុះត្រូវបានធ្វើឡើងដដែល ខណៈក្រុមជើងឯក នឹងទទួលបានកៅអី១ លេងនៅពានលំដាប់ទី២ Europa League ដោយស្វ័យប្រវត្តិនៅរដូវកាលបន្ទាប់៕