(ភ្នំពេញ)៖ អ្នកចាត់ការក្រុមវ័យក្មេងលោក កែវ សុខង៉ន បានបង្ហើបថា ភ្នំពេញក្រោនបានកំពុងតែចរចាទិញកីឡាករបរទេស ដែលកំពុងលេងនៅប្រទេសថៃ ប្រហែល ២ ឬ៣នាក់ ហើយដំណើរការចរចានេះអាចសម្រេចនាពាក់កណ្ដាលខែធ្នូ ឬខែមករា ឆ្នាំ២០១៩ ខាងមុខ។
អតីតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជាខាងលើបានបញ្ជាក់ថា ពុំទាន់មានការចរចាណាមួយបានសម្រេចនៅឡើយទេ តែកីឡាករបរទេសរបស់យើងថ្មីអាចមកចូលរួមជាក្លឹបនាពាក់កណ្ដាលខែធ្នូ ឬខែមករា ព្រោះយើងកំពុងចរចាតម្លៃក្នុងការផ្ទេរកីឡាករបរទេស ដែលយើងបានចរចាមានស្បែកស ខាងអ៊ីរ៉ុប, កូរ៉េ ជប៉ុន និងកីឡាករស្បែកខ្មៅ ដែលពួកសុទ្ធតែលេងក្នុងលីគប្រទេសថៃ។
អ្នកចាត់ការទូទៅដែលទើបត្រូវបានតែងតាំងដឹកនាំក្រុមភ្នំពេញ ដោយមានលោក Leonardo Vitorino ជាគ្រូបង្គោល ផងនោះ បានបង្ហើបពីការធ្វើសន្និសីទសារព័ត៌មានរបស់ក្លឹបភ្នំពេញក្រោន ដើម្បីបង្ហាញពីសមាសភាព ក៏ដូចជាសមាជិក ថ្មីនាថ្ងៃពុធ ទី៥ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខ ដើម្បីត្រៀមរដូវកាលថ្មី៕