(ភ្នំពេញ)៖ តារាចម្រៀងប្រុសលោក នៅ ស៊ីនឿន ត្រូវបានគេសម្គាល់ឃើញថា លោកមិនដែលបង្ហាញរូបភាពកៀកកើយស្និទ្ធស្នាលជាមួយនារីណាម្នាក់ ដែលអាចហៅថា ជាគូស្នេហ៍ ឲ្យទស្សនិកជនបានស្គាល់ឡើយ ស្រាប់តែពេលនេះតារាចម្រៀង នៅ ស៊ីនឿន បង្ហាញរូបស្និទ្ធស្នាសជាមួយនារីប្លែកមុខម្នាក់ ហើយថែមទាំងហៅនាងថា Honey ពេញៗមាត់ ធ្វើឲ្យទស្សនិកជនចាប់អារម្មណ៏ និងសង្ស័យថា នារីម្នាក់នោះជាគូស្នេហ៍របស់លោកឬយ៉ាងណា?

ជាការពិត នៅ ស៊ីនឿន បានបង្ហោះរូបភាព ដែលខ្លួនថតជាមួយនារីដ៏ស្រស់សោភាម្នាក់ ថែមទាំងសរសេរសាររៀបរាប់ ថា «Can't wait to see you miss you so much honey» ធ្វើឲ្យទស្សនិកជនមានការសង្ស័យកាន់តែខ្លាំងថែមទៀតផង។

ជាមួយនឹងសំណេរបែប ស្នេហាអូនបង របស់តារាចម្រៀងប្រុសរូបសង្ហា លោក នៅស៊ីនឿន ធ្វើឲ្យអ្នកគាំទ្រ និងមិត្តរួមអាជីពមានការភ្ញាក់ផ្អើល ដែលលោកហ៊ានបង្ហាញមុខមាត់ពិត និងកៀកកើយជាមួយនារីម្នាក់នេះ គឺបង្ហាញថាអ្នកទាំងពីរពិតជាស្រឡាញ់គ្នាហើយ ថែមទាំងហៅគ្នាយ៉ាងស្និទ្ធថា Honey ជាសាធារណៈទៀតផង ដែលកន្លងមក នៅ ស៊ីនឿន កម្រនឹងបង្ហាញរូបភាពផ្អែមល្ហែមបែបនេះ ឱ្យមហាជន និងអ្នកគាំទ្រខ្លួនបានឃើញណាស់៕