(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal បានធ្វើការវាយបកយកឈ្នះក្រុមមាន់ខ្នាយមាស Tottenham Hotspur ៤-២ វិញក្នុងវគ្គទី២ ដើម្បីយក ៣ពិន្ទុក្នុងសប្តាហ៍ទី១៤ ឡើងទៅឈរនៅលេខរៀងទី៤ បណ្តោះអាសន្នវិញ ក្នុង Premier League។

កីឡាករខ្សែប្រយុទ្ធចំណូលថ្មី ជនជាតិកាបុង Aubameyand បានស៊ុតបាល់ប៉េណាល់ទីនាំមុខ ១គ្រាប់មុខឲ្យ Arsenal នៅកីឡដ្ឋាន Emirates នៅនាទីទី១០ មុនពេលត្រូវបាន Eric Dier តែតតាមស្មើនៅនាទីទី៣០ និងមិត្តរួមក្រុម Harry Kane ស៊ុតប៉េណាល់ទីនាំមុខ ២-១ នៅនាទីទី៣៤។

យ៉ាងក៏ដោយ ក្រុមរបស់លោក Unai Emery បានប្តូរយុទ្ធសាស្រ្តថ្មី និងវាយបកបាន ៣គ្រាប់បន្ថែមទៀតក្នុងរយៈពេល ៤៥នាទីនៃវគ្គទី២ ពីការធ្វើបានសម្រេចដោយកីឡាករ Aubameyang នៅនាទីទី៥៦ Lacazette នៅនាទីទី៧៤ និងចុងក្រោយកីឡាករ Torreira នៅនាទីទី៧៧។

តាមរយៈជ័យជម្នះនារាត្រីថ្ងៃអាទិត្យ ទី០២ ខែធ្នូ ឆ្នាំ២០១៨ បន្តធ្វើឲ្យ Arsenal លេង ១៩ប្រកួតមិនដែលចាញ់ អស់ណាស់ត្រឹមស្មើ ដោយរកបាន ៣០ពិន្ទុឈរនៅលេខ៤ ស្មើក្រុមលេខ៥ Spurs បណ្តោះអាសន្ន ហើយក៏ជាក្រុមដែលកក់កៅអី១ ឡើងទៅវគ្គ ៣២ក្រុមនៃពានរង្វាន់ទី២អឺរ៉ុប UEFA Europa League ផងដែរ៕