(សៀងហៃ)៖ កម្មវិធីបិទការប្រកួតនៃព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោង ASAF ASIAN WINDSURFING CHAMPIONSHIP 2018 ដែលនឹងប្រព្រឹត្តិទៅរយៈពេល ០៧ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅទីក្រុង ហ្សូហៃ ប្រទេសចិន ដែលរៀបចំឡើងដោយ សមាគមន៍កីឡាទូកក្តោងប្រទេស ចិន និងមានការគាំទ្រ ដោយសហព័ន្ធកីឡាទូកក្តោងអាស៊ី។

សម្រាប់សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានបញ្ជូនកីឡាករចំនួន ០២រូប គឺកីឡាករ សូត្រ មេសា អាយុ ១៧ឆ្នាំ និងកីឡាករ ហៀង ស៊ុនហេង អាយុ ១៧ឆ្នាំ ដែលដឹកនាំដោយ លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការ នៃសហព័ន្ធកីឡាទូកក្តោងកម្ពុជា ទៅចូលរួមប្រកួត។

ការប្រកួតដ៏ធំនេះ មានកីឡាករចូលរួម សរុបចំនួន ១៧០រូប មកពី ១៣ប្រទេស ដូចជាចិន, កូរ៉េ, ហុងកុង, អាមេរិច, អូស្រ្តាលី និងប្រទេសមួយចំនួននៃតំបន់អាស៊ីអាគ្នេយ៍ ។

សំរាប់ការប្រកួតនេះ បានផ្តល់នូវបទពិសោធន៍ដ៏មានតម្លៃជាច្រើន ដល់កីឡាករទាំងពីររូបរបស់កម្ពុជាយើងក្នុងការអភិវឌ្ឍន៍នូវបច្ចេកទេសរបស់ពួកគេ សំរាប់ត្រៀមក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពិន និង ត្រៀមសំរាប់ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះ៕