(ភ្នំពេញ)៖ តារាចម្រៀងស្រីសាច់សខ្ចីស្ថិតក្នុងដួងចិត្តយុវវ័យ ប្រចាំផលិតកម្មសាន់ដេ កញ្ញា យូរី ត្រូវបានគេសង្កេតឃើញថា នាងជាតារាចម្រៀងស្រីវ័យក្មេងមួយរូប មានភាពល្បីល្បាញ និងទទួលបានការគាំទ្រខ្លាំងពីសំណាក់យុវវ័យសម័យថ្មី។ ជាមួយគ្នានេះដែរ តារាស្រីរូបនេះតែងតែបញ្ចេញបទចម្រៀងថ្មីៗ ជាពិសេសនោះគឺបទចម្រៀងបែបញាក់កន្ត្រាក់អារម្មណ៍តែម្ដង តួយ៉ាងដូចជាពេលថ្មីៗនេះ កញ្ញា យូរី បានបញ្ចេញបទចម្រៀងរបស់ខ្លួន មានចំណងជើងថា «ស្វាបាប៊ូ» ដែលជា Full MV​ ម្យ៉ាងវិញទៀតលាយឡំជាមួយនឹងក្បាច់រាំយ៉ាងរស់រវើក គឺកាន់តែធ្វើឲ្យចម្រៀងមួយបទនេះ កំពុងតែជាចំណីអារម្មណ៍ប្លែកមួយបែបទៀតសម្រាប់យុវវ័យ ខណៈបទនេះគឺទទួលបានការចាប់អារម្មណ៍ និងគាំទ្រខ្លាំង គួរឲ្យកត់សម្គាល់ពីសំណាក់ទស្សនិកជន។

​គេ​ចាំបាន​ថាមួយរយៈមុន​ គ្រាន់តែ​បង្ហោះ Trailer បទ​ចម្រៀង​នេះ​ភ្លាម ​មានការ​ចាប់អារម្មណ៍​ និងផ្ទុះខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ ខណៈ​ដែល​ម្នាក់​ៗទន្ទឹង​រង់ចាំការចេញ​នូវ ​Full MV របស់​បទ​ចម្រៀង​មួយ​នេះ។

ក្រោយពី​បាន​ទស្សនា​ក៏មាន​ការសរសើរ និងលើកឡើង​ថា​ ការសម្តែង​បទ​នេះ​ពិតជា​ទាក់ទាញ​ទាំងការ​តែងខ្លួន​ ជា​ស្វា​បា​ប៊ូ ​មក​រាំលេង​ ដែល​មើលទៅ​ពិតជា​ប្លែក ជាពិសេសទាំងក្បាច់រាំ ទាំងការតុបតែងខ្លួន និងចង្វាក់ភ្លេង គឺប្លែក និងពីរោះទាក់ទាញអារម្មណ៍យុវវ័យតែម្តង៕

ចង់ដឹងថា Full MV​ «ស្វាបាប៊ូ» ទាក់ទាញ និងពិរោះខ្លាំងដល់កម្រិតណាស់នោះ សូមប្រិយមិត្តទស្សនិកជនរីករាយទស្សនាទាំងអស់គ្នា៖