(ក្រុងខាឌីស)៖ ១គ្រាប់ជ័យជម្នះរបស់កីឡាករ Hoilett នៅនាទីទី៧៧ បានជួយឲ្យក្រុមម្ចាស់ផ្ទះ Cardiff City រួចផុតពី តំបន់កាត់ចោលនៃ Premier League ពេលយកឈ្នះក្រុមភ្ញៀវ Wolverhamton Wanderers ២-១ នាយប់មិញនេះ ក្នុងសប្តាហ៍ទី១៤ ជើងទី១។

កីឡាករ Doherty ជាអ្នករកគ្រាប់នាំមុខ ១គ្រាប់មុនឲ្យ Wolvers នៅនាទីទី១៨ រហូតដល់ចប់វគ្គទី១ រយៈពេល ៤៥នាទី មុនពេលកីឡាករ Gunnarsson ជួយឲ្យ Cardiff City តាមបានស្មើ ១-១ វិញនៅនាទីទី៦៥ និងមិត្តរួមក្រុមរក បានគ្រាប់ទី២ នៅនាទីទី៧៧ ដើម្បីជួយម្ចាស់ផ្ទះរកបាន ៣ពិន្ទុ បង្រ្គប់១១ពិន្ទុឈរនៅលេខ១៥ បណ្តោះអាសន្ន ស្របពេល Burnley, Southampton និង Fulham ស្ថិតក្នុងតំបន់កាត់ចោល។

ឆ្លងកាត់ ១៣ប្រកួតរបស់ក្រុមមកពីប្រទេសវ៉េល លេងឈ្នះ៣ ស្មើ២ដង និងចាញ់ដល់ទៅ ៩ដង ស៊ុតចូលគេ១៣ និងរបូតវិញ២៧គ្រាប់៕