(កូឡាឡាំពួរ)៖ ក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី នឹងបើកទ្វារពហុកីឡដ្ឋានជាតិ Bukit Jalil របស់ខ្លួន ដើម្បីទទួល ស្វាគមន៍ក្រុមដំរីថៃ សម្រាប់ជើងទី១ នៃវគ្គ៤ក្រុមចុងក្រោយនៃពានរង្វាន់អាស៊ាន AFF Suzuki Cup 2018 មុនពេល ហ្វីលីពីន ប៉ះវៀតណាម ធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ។

ម៉ាឡេស៊ី ដែលជាក្រុមដែលបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ២ នៃពូល A ដែលបានយកឈ្នះកម្ពុជា ក្នុងលទ្ធផល ត្រឹម ១-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិកនាថ្ងៃទី៨ ខែវិច្ឆិកា ដែលត្រូវប៉ះថៃដែលជាក្រុមលេខ១ ចេញពីពូល B នាម៉ោង ៨៖៤៥នាទីយប់ថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៨ស្អែកនេះ។

នេះជាលើកទី៩ផងដែរ សម្រាប់ក្រុមជម្រើសជាតិម៉ាឡេស៊ី ដែលបានឆ្លងចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីពាន ត្រូវបានបង្កើតមានអាយុកាល ១២សម័យមកហើយ ដោយបានឈ្នះជើងឯកម្តង ក្នុងឆ្នាំ២០១០ រងជើងឯក ២ដងផងដែរនាពេលកន្លងមក គ្រាដែលថៃ ឈ្នះជើងឯកបាន ៥ដងច្រើនជាងគេ និងឈ្នះចុងក្រោយនាឆ្នាំ២០១៦ ក្រៅពីរងជើងឯកបាន ៣ដង ក្នុងចំណោមឡើងមកលេងវគ្គ ៤ក្រុមចុងក្រោយ៩សម័យកាល។

មួយវិញទៀត កីឡាករខ្សែប្រយុទ្ធមកពីក្លឹបក្នុងស្រុក Maungthong United, Adisak Kraisorn បានកំពុងនាំមុខគេ បណ្តោះអាសន្នផងដែរ ពីការរកគ្រាប់ស៊ុតបញ្ចូលទីបាន ៨គ្រាប់ជាងគេ ក្នុងចំណោម ៤ប្រកួតឲ្យក្រុមជម្រើសជាតិថៃ៕