(ភ្នំពេញ)៖ នៅក្នុងពិធីខួបកំណើតរបស់ម្ចាស់ហាងមីស្ទ័រមេន លោក ម៉ៅ ប៊ុនរតនា នារាត្រីថ្ងៃព្រហស្បត្តិ៍ ទី២៩ ឆ្នាំ២០១៨ នៅគេហដ្ឋានដ៏ស្កឹមស្កៃរបស់លោកនៅបុរីពិភពថ្មី គេសង្កេតឃើញភាគច្រើនសុទ្ធតែមានតារាជំនាន់ថ្មីៗចូលរួម ដោយក្នុងនោះលោកបានបញ្ជាក់ថា នេះគឺជាលើកទី១ហើយដែលលោកបានប្រារព្ធធ្វើពិធីខួបកំណើត ហើយលោកក៏បានលើកឡើងដែរថា លោកនឹងមិនធ្វើពិធីខួបកំណើតជាលើកទី២ ទៀតនោះទេ ខណៈដែលការធ្វើខួបកំណើតជាលើកដំបូងនេះ គឺដើម្បីជួបជុំសិល្បករ-សិល្បការិនី មិត្តភក្តិ និងសាច់ញាតិ តែប៉ុណ្ណោះ។

នៅក្នុងនោះ មានការចូលរួមពីសំណាក់តារាសិល្បៈជាច្រើនមានដូចជា តារាសម្ដែង ពៅ លីដា, លោក ម៊ឺន ឯកសុភារិទ្ធ, កញ្ញា ចាន់ នីកា, លោក ពេជ្រ ថាណា, កញ្ញា ថន លក្ខិណា, លោក ញ៉ែម សុគន្ធ, លោក វង្ស ថាណាន់, លោក រុន ណាកូ, លោក ម៉ាដូណា, ក្រុមបង្ហាញម៉ូដ BN, លោក វ៉ាន់ វីរៈ, កញ្ញា សុវត្ថិឌី ធិរិកា ជាដើម ដែលភាគច្រើនសុទ្ធសឹងតែជាតារាជំនាន់ថ្មី ដែលទទួលបានការឧបត្ថម្ភសម្លៀកបំពាក់ពីមីស្ទ័រមែន។

ជាមួយគ្នា បន្ទាប់ពីប្រារព្ធធ្វើពិធីខួបកំណើតរបស់ខ្លួនរួចហើយនោះ ម្ចាស់មីស្ទ័រមែន លោក ម៉ៅ ប៊ុនរតនា ថែមទាំងនឹងពង្រីកសាខាហាងសម្លៀកបំពាក់ ដោយគ្រោងបើកនៅផ្សារអូឡាំព្យារម៉ល ដែលមានហាងសម្លៀកបំពាក់ប្រេននាំចូលមកពីប្រទេសម៉ាឡេស៊ី ដោយលោកមិនបានបញ្ជាក់ពីម៉ាកយីហោនៅឡើយទេ លោកចង់ទុកជាការសំងាត់សិន ដោយឡែកចំពោះវិស័យសិល្បៈលោកបញ្ជាក់ថា ដោយរវល់នឹងការងារហាងទើបមិនមានវត្តមានវិថីសិល្បៈកន្លងមក៕