(ភ្នំពេញ)៖ ក្រោយរឿងបែកបាក់ស្នេហាបានស្ងប់ស្ងាត់មួយរយៈមក តារាសម្ដែងប្រុសរូបសង្ហា សំបូរទៅដោយមន្តស្នេហ៍ ប្រុសខួច ជាមួយការងារសិល្បៈហាក់ដូចទទួលបានទីផ្សារកាន់តែកាក់កប រឹតតែមមាញឹក និងធ្វើអោយលោកកាន់តែលេចមុខមាត់កាន់តែខ្លាំងថែមទៀត។

ដើម្បីបានជ្រាបកាន់តែច្បាស់ពីជីវិតក្រៅឆាករបស់លោក ឲ្យច្បាស់ថែមទៀតនោះកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» លោកនឹងផ្ដល់កត្តិយសក្នុងកម្មវិធីនាចុងចុងសប្ដាហ៍នេះផងដែរ។

ដូច្នេះសូមទស្សនិកជន រង់ចាំតាមដានទាំងអស់គ្នា ថាតារាកិត្តិយសរបស់យើងបកស្រាយរឿងរ៉ាវ អាថ៌កំបាំងក្រៅឆាកអ្វីខ្លះ ដែលមហាជនមិនទាន់បានដឹង។

កម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» តាមរយៈការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និងខ្សែកាប PPCTV ប៉ុស្តិ៏លេខ៧៦ នៅថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៨នេះ នៅវេលាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ នឹងត្រូវផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី០២ ខែធ្នូ វេលាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ដដែល៕