(ភ្នំពេញ)៖ ខណៈដែលបទចម្រៀងបែបមនោសញ្ចេតនា​ជាច្រើនបទរបស់តារាចម្រៀងជាច្រើនដួង នៅក្នុងប្រទេសកម្ពុជា តែងតែព្យាយាម តាក់តែង​និពន្ធបទចម្រៀង ទាក់ទងទៅនឹងរឿងរ៉ាវស្នេហា ជាពិសេសនោះ គឺបញ្ហាដែល​កំពុងតែកើតមាន នៅក្នុងសង្គមនាពេលបច្ចុប្បន្ន ដូចជាបញ្ហាគ្រឿងញៀន និងបញ្ហាផ្សេងជាច្រើនទៀត​។

ដោយឡែក តារាចម្រៀងមួយរូប ដែលគេស្គាល់ថា តែងតែបញ្ចេញចម្រៀង Original Song នោះ គឺលោក សុខ ដែន ​បានបញ្ចេញស្នាដៃសំនៀងបទថ្មី មានចំណងជើងថា «មនុស្សអសិរពិស» ដោយបទចម្រៀងមួយ​នេះ បង្កប់នូវអត្ថន័យយ៉ាងជ្រៀលជ្រៅ ផ្ដោតសំខាន់ទៅលើ​បញ្ហានៃគ្រឿងញៀន ផ្ដល់តម្លៃអប់រំដល់មនុស្ស ឲ្យជៀសឆ្ងាយពីគ្រឿងញៀន និងចេះកែកំហុស ពេលដែលខ្លួនបានចាកចេញផុតពីគ្រឿងញៀន។ បទចម្រៀង «មនុស្សអសិរពិស» កំពុងតែអង្រួនចិត្តយុវវ័យ ទាក់ទងនៅនឹងអត្ថន័យ នៃបទចម្រៀងផ្ទាល់ គឺពិតជាផ្ដល់តម្លៃអប់រំខ្ពស់​ដល់មនុស្ស ពិសេសយុវវ័យ​ឲ្យជៀសឆ្ងាយពីគ្រឿងញៀន ដែលធ្វើឲ្យខូចអនាគតខ្លួនឯង និងគ្រួសារ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកដំបូង ដែលតារាចម្រៀង សុខ ដែន បញ្ចេញចម្រៀង មិនចម្លងពីបរទេសនោះ​ ខណៈកាលពីកន្លងមកលោក​ធ្លាប់ចេញចម្រៀងជាច្រើន មានបទមនោសញ្ចេតនា និង​ញាក់កន្ត្រាក់អារម្មណ៍​៕