(ភ្នំពេញ)៖ តារាសម្ដែង និងជាពិធីករមានប្រជាប្រិយភាព លោក អ៊ុន សិទ្ធាខណៈថ្មីៗនេះ លោក អ៊ុន សិទ្ធា បានធ្វើឲ្យប្រិយមិត្តទស្សនិកជន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយលោកបានបង្ហោះសារ បញ្ចេញពីអារម្មណ៍ពិតរបស់ខ្លួន ហើយក្នុងអត្ថន័យនៃសារ ហាក់ចង់ដៀមដាម អ្នកដើរលើវិថីសិល្បៈដូចគ្នា ដែលតែងតែចង់ច្រណែន ឈ្នានីស និងមើលងាយលើលោក។
ជាក់ស្ដែងសារ បានបង្ហោះ នៅក្នុងបណ្ដាញសង្គមរបស់ខ្លួនថា «ថ្ងៃនេះខ្ញុំសូមបញ្ចេញពីអារម្មណ៍ពិតបន្តិចចុះ ពីដើមឡើយ ខ្ញុំមិនសូវចូលចិត្ត បង្ហាញនឹងបញ្ចេញពីអារម្មណ៍ ខ្លួនឯងលើសង្គម FB (ហ្វេសប៊ុក) ប៉ុន្មានទេ ព្រោះមិនចង់ឲ្យមិត្តភក្តិ ឬក៏ Fan (អ្នកគាំទ្រ) របស់ខ្ញុំ ទទួលអារម្មណ៍មិនល្អទេ ខ្ញុំចង់បង្ហាញ តែពីអ្វីដែលល្អៗ សប្បាយៗ នឹងជោគជ័យការងារ របស់ខ្ញុំតែប៉ុណ្ណោះ។ កុំឲ្យវែងឆ្ងាយ ខ្ញុំសូមផ្ញើរសារនេះ តាមរយៈសង្គម FB(ហ្វេសប៊ុក) ជាមួយនឹងការ Share (ស៊ែរ) របស់មិត្តភក្តិ ទាំងអស់គ្នាផង ដើម្បីឲ្យអ្នកមួយចំនួនតូចនេះ ដែលចេះកើតមានអារម្មណ៍ នឹងសតិមិនគ្រប់គ្រាន់នេះ បានដឹងខ្លួនផង»។
តារាប្រុសរូបនេះបានបន្តទៀតថា «ច្រណែនខ្ញុំធ្វើអី? ឈ្នានីសខ្ញុំធ្វើអី? មើលងាយខ្ញុំធ្វើអី? ក្នុងជាតិនេះ ខ្ញុំគ្មានសារធាតុ ទាំងបីនេះទេ យើងជាអ្នកដើរលើផ្លូវ តែមួយជាមួយគ្នា ហើយបងក៏ជារៀមច្បង របស់ខ្ញុំទៀត បងមានអ្វីៗស្ទើរតែគ្រប់យ៉ាងទៅហើយ ចាំបាច់អីមកមើលឃើញ អ្នកសិល្បៈតូចទាបដូចជាខ្ញុំនេះ ខ្ញុំខំប្រឹងប្រែងលើវិថីសិល្បៈនេះ ដោយខ្លួនឯង និងកំលាំងញើសឈាមរបស់ខ្ញុំ។ ខ្ញុំមិនដែលគិត អគតិលើអ្នកសិល្បៈដូចគ្នាឡើយ (ខ្លួនទីពឹងខ្លួន) ពួកយើងគួរតែ រួបរួមគ្នាដើម្បីឲ្យសិល្បៈរបស់យើងរីកចំរើន ឲ្យពិភពលោក មើលឃើញថា ខ្មែរក៏ជាប្រទេសមួយនឹងគេដែរ កុំឲ្យសាសន៍ដទៃ មើលមកខ្មែរថាជាថៃទៅវិញចឹង»។ ហើយលោកបានបន្ថែទឿតថា« សូមអ្នកទាំងអស់គ្នាជួយ Share (ស៊ែរ) ឲ្យអ្នកដែលមើលងាយ ច្រណែន នឹងឈ្នានីសខ្ញុំបានឃើញផង»។
យ៉ាងណាមិញ លោក អ៊ុន សិទ្ធា មិនបានបង្ហើបឲ្យដឹងនោះទេថា លោកមានបំណងចង់ថាឲ្យតារាណាម្នាក់នោះទេ លោកគ្រាន់តែបង្ហើបថា ជាអ្នកនៅក្នុងសិល្បៈដូចគ្នា ហើយថែមទាំងជាតារារៀមច្បង របស់លោកទៀតផង ដែលនេះរិតតែធ្វើឲ្យទស្សនិកជន ក៏ដូចជាអ្នកគាំទ្ររូបលោក ផ្ទាល់កាន់តែចង់ដឹងកាន់តែខ្លាំង ថា លោកដៀមដាមឲ្យតារារូបណានោះ៕